ពង្រីកត្រគាកដោយប្រើខ្លាញ់ផ្ទាល់ខ្លួន

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

បូមខ្លាញ់ចាក់ពង្រីកត្រគាគឺជាអ្វី ?

 

បូមខ្លាញ់ចាក់ពង្រីកត្រគាក (ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន) គឺជាវិធីសាស្រ្តយកខ្លាញ់ចេញពីតំបន់ដែលមានខ្លាញ់សល់ដូចជា ក្បាលពោះ ចង្កេះ ខ្នង ភ្លៅ ។ល។ ចាក់បំពេញចូលកន្លែងដែលខ្វះខាតដើម្បីបន្តឹងឱ្យត្រគាកតឹងណែន ហើយបង្កើតរូបរាងស្លីមដោយសារលទ្ធផលទទួលបានអំពីការបូមខ្លាញ់ ។

 

 

បវកញ្ញា Ky Duyen បន្ទាប់ពីការ​បូមខ្លាញ់​ចាក់ពង្រីក​ត្រគាក។

 

 

ប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃវិធីសាស្ត្របូមខ្លាញ់បែបទំនើបនាពេលបច្ចុប្បន្ន។

 

 

ដំណើរការកាត់បន្ថយជាតិខ្លាញ់ (ការបូមខ្លាញ់) សម្រាប់អតិថិជនលោកខាងលិចដោយប្រើរលកអ៊ុលត្រាសោនបែបប្រមូលរលក Liposonix 

 

 

របៀបដែលម៉ាស៊ីនបូមខ្លាញ់ Liposonix ដំណើរការ។

 

 

បូមខ្លាញ់ក្បាលពោះក្រោយពីរំលាយដោយរលកអ៊ុលត្រាសោន Liposonix - វិធីបង្កើតរូបរាងក្បាលពោះថ្មីបំផុតនាបច្ចុប្បន្ន - បវរកញ្ញា Dang Thu Thao

 

បូមខ្លាញ់ចាក់ពង្រីកត្រគាកមានគុណសម្បត្តិអ្វីខ្លះ ?

 

- បូមខ្លាញ់ចាក់ពង្រីកត្រគាកជានិន្នាការកែសម្ផស្សរបស់ស្ត្រីនាពេលបច្ចុប្បន្ននេះ ព្រោះដោយសាបង្កើតវណ្ឌវង្កទាក់ទាញរបស់អ្នកឲ្យល្អឥតខ្ចោះ មិនមានការអាលែកហ្ស៊ីនិងមានសុវត្ថិភាព។

 

- វិធីសាស្រ្តបូមខ្លាញ់ចាក់ពង្រីកត្រគាក (ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន) ក៏អាចផ្សំជាមួយនឹងការដាក់ថង់ត្រគាកបែបស៊ីលីកូន ក្នុងករណីដែលមិនមានជាលិកាខ្លាញ់គ្រប់គ្រាន់ដើម្បីដាក់បញ្ចូល។

 

hút mỡ nâng mông hiện đại ngày nay

 

រូបភាពបន្ទាប់ពីការបូមខ្លាញ់ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។

 

 

អ្នកទទួលភ្ញៀវនៅមន្ទីរពេទ្យកែសម្ផស្ស Viet My ​បូមខ្លាញ់ចាក់ពង្រីក​ត្រគាក និងពង្រីកដើមទ្រូង​ដើម្បីឱ្យមាន៣ជុំ ៩០-៦០-៩៥។

 

 

 

បវរកញ្ញា Kieu Loan បន្ទាប់ពីការបូមខ្លាញ់ពង្រីកត្រគាក និងការវះកាត់កែសម្ផស្សទាំងស្រុង។

 

តើអ្នកណាខ្លះដែលអាចអនុវត្តការវះកាត់បូមខ្លាញ់ចាក់ពង្រីកត្រគាក ?

 

- អ្នកជំងឺចាំបាច់ត្រូវមានខ្លាញ់សល់នៅតំបន់ក្បាលពោះ ចង្កេះ​ ខ្នង ភ្លៅ ជាដើម ដែលមានតម្រូវការបង្កើនបរិមាណ បំពេញឱ្យតំបន់ដែលខ្វះខាតនៅលើត្រគាកគឺអាចអនុវត្តវិធីសាស្រ្តនេះបាន។

 

តើអ្នកណាខ្លះដែលមិនគួរអនុវត្តវិធីសាស្រ្តបូមខ្លាញ់ចាក់ពង្រីកត្រគាកនេះ ?

 

អ្នកជំងឺដែលមិនមានជាតិខ្លាញ់ច្រើន ហើយបានបូមខ្លាញ់ជាច្រើនដងគួរតែប្រើវិធីផ្សេងទៀតដូចជាការដាក់ថង់ត្រគាកដោយស៊ីលីកូនជាដើម។

 

ក្នុង​ករណី​ដែល​អ្នក​ចង់​បាន​គូទ​ដ៏​ទាក់ទាញ​ជាង​នេះ ខ្លាញ់​រាវ​អាច​ចាក់​បាន​ក្នុង​ពេល​តែ​មួយ។

 

 

រូបភាពមុន/ក្រោយ អតិថិជនស្រីអាយុ ២២ឆ្នាំ បន្ទាប់ពីបូមខ្លាញ់ - ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន

 

 

 

 

រូបភាពមុន/ក្រោយ អតិថិជនស្រីអាយុ ៣២ឆ្នាំ បន្ទាប់ពីបូមខ្លាញ់ - ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។

 

liposonix ultrasonic

 

hút mỡ bơm mông

 

បូម​ខ្លាញ់ចាក់ពង្រីកត្រគាក - ​បូម​ខ្លាញ់ក្បាលពោះសម្រាប់​អតិថិជន​អាយុ ៣២ ឆ្នាំ បូមខ្លាញ់ចាក់ពង្រីកត្រគាក​ក្រោយ​រយៈពេល ២ ថ្ងៃ។ ស្នាមផ្តេកនៅលើស្បែកគឺដោយសារតែការពាក់អាវឯកទេស។

 

 

 

អតិថិជន​​ស្ត្រី​អាយុ ៤៥ ឆ្នាំ​បូម​ខ្លាញ់​ក្បាលពោះ​ និងពង្រីកត្រគាកដោយ​ប្រើ​ខ្លាញ់​ផ្ទល់ខ្លួន។​

 

 

 

អតិថិជនបុរស​អាយុ ​៤០ ​ឆ្នាំ​បូមខ្លាញ់ចាក់​ពង្រីក​ត្រគាក​ដោយ​ប្រើ​ខ្លាញ់​ផ្ទាល់ខ្លួន។

 

ក្នុង​ករណី​ដែល​អតិថិជន​មាន​ស្បែក​ច្រើន​ពេក គ្រូពេទ្យ​នឹង​ធ្វើ​ការ​បូមខ្លាញ់​រួម​នឹង​បន្តឹងស្បែក​យារ។

 

 

 

រូបភាពអតិថិជនមុន និងក្រោយពេលបូមខ្លាញ់ បន្តឹងស្បែកក្បាលពោះ។

 

liposuction

 

liposuction

 

អតិថិជន​បាន​វះកាត់​បូមខ្លាញ់ និងបន្តឹងស្បែក​ក្បាលពោះ​បន្ទាប់ពី ៧ ថ្ងៃ ហើយ​នឹង​កាត់ចេសបន្ទាប់ពី ១០ ថ្ងៃ។

ស្លាកស្នាម​​នៅខាងក្រោម​នឹង​រលាយ​បាត់​ក្រោយ​រយៈពេល ៣ ខែ ហើយ​នឹង​មើល​មិន​ឃើញ​ពេល​ស្លៀក​ប៊ីគីនី។

 

liposuction

 

អតិថិជន​បាន​វះកាត់​បូមខ្លាញ់ និងបន្តឹងស្បែក​ក្បាលពោះ​បន្ទាប់ពី ៧ ថ្ងៃ ហើយ​នឹង​កាត់ចេសបន្ទាប់ពី ១០ ថ្ងៃ។

ស្លាកស្នាម​​នៅខាងក្រោម​នឹង​រលាយ​បាត់​ក្រោយ​រយៈពេល ៣ ខែ ហើយ​នឹង​មើល​មិន​ឃើញ​ពេល​ស្លៀក​ប៊ីគីនី។

 

 

ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយខ្លាញ់រឹងក្បាលដោយមិនចាំបាច់វះកាត់ - ត្រឹមតែ ៦០ នាទីជាមួយ Liposonix ។

 

ដំណើរការនៃបច្ចេកទេសបូមខ្លាញ់ចាក់ពង្រីកត្រគាក (ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន)។

 

1) វិធីសាស្រ្តបំបាត់អារម្មណ៍

 

ប្រើថ្នាំសណ្ដំ (គួរអនុវត្តតែក្នុងមន្ទីរពេទ្យដែលមានឧបករណ៍និងសម្ភារៈទំនើបៗ)

 

 2) របៀបអនុវត្តការបូមខ្លាញ់

 

- មុនពេលវះកាត់ វេជ្ជបណ្ឌិតនឹងគូសកំណត់តំបន់មានខ្លាញ់សល់ដែលត្រូវយក និងតំបន់ត្រគាកដែលត្រូវចាក់ខ្លាញ់ចូល។

 

- វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តូចមួយប្រហែលពី ២-៤ mm នៅលើស្បែកត្រង់កន្លែងដែលអាចលាក់ស្នាមវះដើម្បីយកខ្លាញ់សល់។

 

- ខ្លាញ់ដែលប្រមូលបាននឹងត្រូវបានបង្វិលបំបែកដើម្បីទទួលបានជាតិខ្លាញ់សុទ្ធដែលល្អបំផុត បរិសុទ្ធហើយមានអត្រារស់រានខ្ពស់បំផុត ដែលមានប្រសិទ្ធភាពក្នុងការចាក់បញ្ចូលបានល្អបំផុត។

 

 3) របៀបចាក់បំពេញខ្លាញ់ចូលត្រគាក (ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន)

 

វេជ្ជបណ្ឌិតប្រើឧបករណ៍ចាក់បញ្ចូលខ្លាញ់ឯកទេស ដើម្បីជួយឱ្យខ្លាញ់ដែលចាក់បញ្ចូលបានរាលដាលស្មើៗគ្នា និងចែកចាយជាច្រើនស្រទាប់ ដើម្បីឱ្យជាលិកាខ្លាញ់មានអត្រារស់រានបានខ្ពស់បំផុត ។

 

ក្រោយពេលវះកាត់

 

តំបន់ដែលយកខ្លាញ់នឹងត្រូវបានរុំសង្កាត់ក្នុងរយៈពេល ១ សប្តាហ៍ ពាក់ខ្សែរុំក្បាលពោះរយៈពេល ២ សប្តាហ៍ ដើម្បីកាត់បន្ថយការហើម ជៀសវាងផ្តុំសារធាតុរាវ និងជួយឱ្យក្បាលពោះរាបស្មើ តំបន់ត្រគាកក៏តឹងណែនមកវិញ។

 

តំបន់ត្រគាកដែលបានចាក់បំពេញខ្លាញ់នឹងត្រូវបានបង់រុំឱ្យជាប់ក្នុងរយៈពេល ៧ ថ្ងៃ និងត្រូវពាក់ខោបង្កើតទម្រង់ត្រគាកក្នុងរយៈពេល ១ ខែ ដើម្បីកាត់បន្ថយការហើម និងថេរជាលិកាខ្លាញ់នៅមួយកន្លែង។

 

រយៈពេលដែលអាចធ្វើចលនាឡើងវិញបាន

 

- អ្នកជំងឺអាចដើរបានភ្លាមៗក្រោយពីធ្វើការវះកាត់។

 

- អ្នកជំងឺគួរតែដេកផ្កាប់ ឬប្រសិនបើដេកផ្ងារត្រូវប្រើខ្នើយដើម្បីទ្រខ្នង និងភ្លៅ ជៀសវាងមានសម្ពាធលើត្រគាកក្នុងអំឡុងពេល ៤ សប្តាហ៍ដំបូង។

 

- អ្នកជំងឺអាចអង្គុយបានភ្លាមក្រោយពីវះកាត់។ ប៉ុន្តែមិនត្រូវលើសពី ៣០ នាទីទេ ហើយបើល្អបំផុត អ្នកត្រូវការទ្រាប់ខ្នើយទន់មួយក្រោមត្រគាកដើម្បីជៀសវាងសម្ពាធលើតំបន់ចាក់បញ្ចូលខ្លាញ់ក្នុងសប្តាហ៍ដំបូង។

 

- ការហើមនឹងថយចុះក្រោយពី ១-២ សប្តាហ៍ ប្រសិទ្ធភាពនឹងឃើញភ្លាមៗក្រោយពីធ្វើការចាក់បញ្ចូល។

 

- អ្នកជំងឺមិនគួរម៉ាស្សាក្នុងរយៈពេល ៦ សប្តាហ៍ដំបូងទេ ព្រោះវានឹងកាត់បន្ថយអត្រារស់រានរបស់ជាលិកាខ្លាញ់ក្រោយពីកាចាក់បញ្ចូល។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗផងដែរ។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ