ការបន្តឹងស្បែកមុខទាំងស្រុង

តើការបន្តឹងស្បែកមុខទាំងស្រុង ដែលគេស្គាល់ថាជា Mega Facelift គឺជាអ្វី ?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

បន្តឹងស្បែកមុខទាំងស្រុង គឺជាវិធីសាស្ត្របន្តឹងស្បែកមុខដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ។ ស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែក មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពស្រស់ស្អាតទាំងមូលនៃផ្ទៃមុខ។ ភាពក្មេងវ័យ ភាពចាស់ទុំនៃស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែកនៃផ្ទៃមុខអាចផ្លាស់ប្តូរតាមពេលវេលា។ ភាពចាស់ទុំនឹងធ្វើឱ្យស្បែកមុខមានភាពជ្រីវជ្រួញ និងយារធ្លាក់ ហើយជាធម្មតាបង្កើតឡើងក្រោយអាយុ 35 ឆ្នាំ។

 

Mega Facelift ដែលត្រូវបានគេស្គាល់ថាជា full facelift គឺជាដំណោះស្រាយដ៏ប្រសើរបំផុតនាពេលបច្ចុប្បន្ននេះ ដើម្បីជួយធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ តាមរយៈការប៉ះពាល់ដោយផ្ទាល់ទៅលើស្រទាប់ស្បែក និងរចនាសម្ព័ន្ធមូលដ្ឋាន - ផ្នែកសំខាន់ៗនៃភាពស្រស់ស្អាតទាំងមូលនៃមុខ វិធីសាស្ត្រនេះមានប្រសិទ្ធភាពក្នុងការយកឈ្នះលើសញ្ញានៃភាពចាស់ដូចជាស្នាមជ្រួញ និងស្បែកយារធ្លាក់។ អរគុណចំពោះរឿងនេះ មុខរបស់ស្ត្រីនឹងកាន់តែរឹងមាំ និងក្មេងជាងវ័យ។

 

ជាមួយនឹងវិធីសាស្រ្តនេះ វេជ្ជបណ្ឌិតនឹងយកស្បែកដែលលើស និងខ្លាញ់ចេញ ជួយឱ្យស្បែករលោងជាងមុន។ អាស្រ័យលើកម្រិត និងទីតាំងនៃស្បែកដែលចាស់ជាងវ័យ វេជ្ជបណ្ឌិតនឹងសម្រេចចិត្តប្រើវិធីផាត់មុខពេញលេញ ឬមួយផ្នែកទៅតាមនោះ ដែលធានាបាននូវប្រសិទ្ធិភាពសោភ័ណភាពល្អបំផុត។

 

 

 

អតិថិជនអាយុ 70 ឆ្នាំ បន្តឹងស្បែកមុខ ព្យួរចិញ្ចើម កាត់ត្របកភ្នែកខាងក្រោម និងចាក់បំពេញចង្អូរថ្ពាល់។

 

 

អតិថិជនអាយុ 70 ឆ្នាំ ផ្លាស់ប្តូរយ៉ាងអស្ចារ្យបន្ទាប់ពីបន្តឹងស្បែកមុខ ព្យួរចិញ្ចើម និងកាត់ត្របកភ្នែកខាងក្រោមដោយវេជ្ជបណ្ឌិត Thai។

 

 

 

អតិថិជនអាយុ 70 ឆ្នាំ បន្តឹងស្បែកមុខ កាត់ត្របកភ្នែកខាងក្រោម។

 

 

អតិថិជនអាយុ 70 មកពីប្រទេសអូស្ត្រាលីបានសម្រេចចិត្តមកជួបវេជ្ជបណ្ឌិត Thai ដើម្បីបន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស និងកាត់ត្របកភ្នែកខាងក្រោម។

 

trước sau căng da mặt toàn phần

 

តាមរយៈប្រសិទ្ធភាពនៃវិធីសាស្ត្របន្តឹងស្បែកមុខទាំងស្រុង ស្ត្រីអាចទទួលបានរូបរាងក្មេងជាងវ័យ និងកែលម្អបញ្ហាស្បែកដែលយារធ្លាក់។

 

hình ảnh trước sau căng da mặt toàn phần

 

ករណី​អតិថិជន​អាយុ 65 ឆ្នាំ​ដែល​បាន​វះកាត់​បន្តឹងស្បែក​មុខ ព្យួរ​ចិញ្ចើម និង​កាត់ត្របកភ្នែក​ខាងក្រោម។

 

 

ការក្លែងធ្វើ 3D នៃការបន្តឹងស្បែកមុខប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាមួយអំបោះ | វេជ្ជបណ្ឌិត Chiem Quoc Thai - មន្ទីរពេទ្យកែសម្ផស្ស Viet My។

 

cang da mat bac si thai

 

វេជ្ជបណ្ឌិត Chiem Quoc Thai បានបន្តឹងស្បែកមុខទាំងស្រុងឱ្យលោក Phillip។

 

căng da mạt toàn phần

 

រូបភាពមុន និងក្រោយការបន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស និងកាត់ត្របកភ្នែកខាងក្រោម។

 

តើគួរជ្រើសរើសវិធីសាស្ត្របន្តឹងស្បែកមុខមួយណា ?

 

ភាពចាស់អាចត្រូវបានសម្គាល់ឃើញនៅក្នុងតំបន់នីមួយៗនៃផ្តៃមុខ (ថ្ងាស ថ្ពាល់ តំបន់សៀតផ្កា ចង្កា និងក) ឬនៅលើផ្តៃមុខទាំងមូល។ ការវះកាត់បន្តឹងស្បែកមុខនឹងជួយកាត់បន្ថយភាពជ្រីវជ្រួញ និងជួយស្តារឡើងវិញភាពក្មេងវ័យនៃផ្ទៃមុខ។

 

អាស្រ័យលើកម្រិត និងតំបន់ដែលមានភាពចាស់នៃស្បែក វេជ្ជបណ្ឌិតវះកាត់នឹងជ្រើសរើសវិធីសាស្ត្របន្តឹងស្បែកមុខទាំងស្រុង ឬតាមទីតាំងដោយសមរម្យ ដើម្បីនាំមកនូវលទ្ធផលដ៏ស្រស់ស្អាតចំពោះផ្ទៃមុខរបស់អ្នក។

 

កាយវិភាគសាស្ត្ររបស់មុខ

 

cấu tạo vùng mặt

 

ហេតុអ្វីត្រូវចាំបាច់បន្តឹងស្បែកមុខ?

 

ផ្ទៃមុខមានកាយវិភាគសាស្ត្រដូចជា ស្បែក ខ្លាញ់ និងសាច់ដុំដែលមាននៅលើឆ្អឹងមុខ។ ប្រព័ន្ធនៃ collagen សាច់ដុំ និងខ្លាញ់ក្រោមស្បែក តែងតែផ្លាស់ប្តូរតាមពេលវេលា។ ក្រោមឥទិ្ធពលនៃពន្លឺព្រះអាទិត្យ និងកត្តាផ្សេងៗទៀតដូចជាអាយុ ការ stress ជាដើម។ ស្បែក និងជាលិការក្រោមស្បែកនឹងបាត់បង់ភាពបត់បែនបន្តិចម្តងៗ ប្រែជារលុង និងយារធ្លាក់ បង្កើតជាតំបន់ប្រហោង និងស្នាមជ្រួញនៅលើផ្ទៃមុខ។

 

ទីតាំងដើម្បីអនុវត្តបន្តឹងស្បែកមុខ

 

មានទីតាំងដើម្បីបន្តឹងស្បែកមុខជាច្រើន ដែលប្រភេទបន្តឹងស្បែកមុខនីមួយៗអាចធ្វើបាននៅតំបន់ផ្សេងៗគ្នានៅលើផ្ទៃមុខ។

 

បន្តឹងស្បែកមុខនៅតំបន់ខាងលើ (បន្តឹងស្បែកថ្ងាស) មានគោលបំណងធ្វើឱ្យតំបន់ថ្ងាសមានភាពស្រស់ថ្លាឡើងវិញ។

 

បន្តឹងស្បែកមុខនៅតំបន់កណ្តាល មានគោលបំណងធ្វើឱ្យតំបន់សៀតផ្កា និងថ្ពាល់មានភាពស្រស់ថ្លាឡើងវិញ។

 

បន្តឹងស្បែកមុខនៅតំបន់ខាងក្រោម មានគោលបំណងធ្វើឱ្យចង្កា ក និងជ្រុងថ្គាមមានភាពស្រស់ថ្លាឡើងវិញ។

 

ការបន្តឹងស្បែកមុខទាំងស្រុង រួមមានការបន្តឹងស្បែកមុខតំបន់នៅកណ្តាល និងការបន្តឹងស្បែកមុខតំបន់ខាងក្រោម។

 

ការរៀបចំមុនពេលវះកាត់បន្តឹងស្បែកមុខ

 

- ការវះកាត់បន្តឹងស្បែកមុខមានរយៈពេលប្រហែល 2 ទៅ 3 ម៉ោង។

 

- វិធីសាស្ត្របន្តឹងស្បែកមុខដោយមិនមានការឈឺចាប់៖ ចាក់ថ្នាំស្ពឹក ឬប្រើថ្នាំសណ្តំ។

 

ស្នាមវះនៃការបន្តឹងស្បែកមុខទាំងស្រុង

 

đường mổ căng da mặt toàn phần

 

ការបន្តឹងស្បែកមុខទាំងស្រុង ស្នាមវះនៃការបន្តឹងស្បែកមុខទាំងស្រុងគឺនៅតាមបណ្តោយផ្នត់តំបន់សៀតផ្កាដែលលាតសន្ធឹងចុះក្រោមរង្វង់ត្រចៀក និងចូលទៅក្នុងផ្នត់សក់នៃកញ្ចឹងក។ ដូច្នេះស្លាកស្នាមភាគច្រើនត្រូវបានលាក់ទៅក្នុងសក់ ហើយស្លាកស្នាមបន្សល់នៅគឺតូចប៉ណ្នោះ។

 

ការបំបែកជាលិកា

 

តាមរយៈស្នាមវះនៃស្បែក វេជ្ជបណ្ឌិតនឹងបំបែកស្បែកចេញពីស្រទាប់ជាលិកាក្រោមស្បែក ហើយយកចេញនិងដេរយ៉ាងតឹងនិងបព្ជាប់ស្រទាប់ SMAS។

 

ក្នុងករណីត្រូវបន្តឹងស្បែកតំបន់កអំឡុងពេលវះកាត់បន្តឹងស្បែកមុខ វេជ្ជបណ្ឌិតនឹងធ្វើការវះស្នាមតូចមួយនៅខាងក្រោមចង្កា ដែលតាមរយៈនោះសាច់ដុំកអាចត្រូវបានដេរ និងយកចេញជាលិកាដែលយារធ្លាក់។

 

បន្តឹងស្រទាប់ SMAS សម្រាប់ស្បែកមុខ

 

khâu căng lớp smas

 

SMAS គឺជាស្រទាប់ជាលិកាដែលរួមមានសាច់ដុំនៃមុខ និងជាលិកាភ្ជាប់។ វេជ្ជបណ្ឌិតនឹងលើកនិងដេរស្រទាប់ SMAS យ៉ាងតឹងទៅនឹងរចនាសម្ព័ន្ធខាងក្នុងនៃផ្តៃមុខ ដើម្បីជួយឱ្យសាច់ដុំនៃមុខកាន់តែរឹងមាំ។

 

បន្តឹងសាច់ដុំក

 

vết mổ căng vùng cổ

 

ស្រដៀងនឹង SMAS វេជ្ជបណ្ឌិតនឹងដេរបន្តឹងសាច់ដុំនៃក និងយកខ្លាញ់ចង្កាចេញ ដើម្បីកាត់បន្ថយការយារធ្លាក់។

 

ដេរស្នាមវះបន្ទាប់ពីការបន្តឹងស្បែក

 

đóng mổ căng da mặt toàn phần

 

វេជ្ជបណ្ឌិតនឹងយកស្បែកសល់ចេញ ហើយដេរស្បែកដោយចេសមិនរលាយ។

 

ការថែទាំបន្ទាប់ពីការវះកាត់បន្តឹងស្បែកមុខទាំងស្រុង

 

អ្នកនឹងពាក់មួកឯកទេសសម្រាប់រយៈពេលមួយសប្តាហ៍ ដែលនឹងជួយកាត់បន្ថយការហើម ក៏ដូចជាជួយឱ្យអ្នកមានអារម្មណ៍ស្រួលក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ផ្ទៃមុខនឹងហើម និងជាំ ហើយនឹងថយចុះបន្តិចម្តងៗបន្ទាប់ពីមួយសប្តាហ៍។ ជេសត្រូវបានយកចេញបន្ទាប់ពី 7 ថ្ងៃ។ អ្នកគួរតែជៀសវាងធ្វើការងារធ្ងន់ៗក្នុងរយៈពេលពីរសប្តាហ៍ដំបូង។

 

លទ្ធផលក្រោយការវះកាត់

 

ផ្ទៃមុខរបស់អ្នកនឹងប្រែជាមានភាពក្មេងវ័យ និងស្រស់ស្អាតដោយធម្មជាតិបន្ទាប់ពី 2 ទៅ 3 សប្តាហ៍ ហើយស្លាកស្នាមនឹងរលាយបាត់ និងបានលាក់ទៅក្នុងសក់របស់អ្នក។ រួចហើយការបន្តឹងស្បែកមុខជួយកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងករបស់អ្នក ជួយស្តារភាពក្មេងវ័យឡើងវិញដែលអ្នកចង់បាន។

 

>>> និយាយរួមការបន្តឹងស្បែកមុខគឺជាវិធីសាស្ត្របន្តឹងស្បែកដ៏មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានភាពយារធ្លាក់ច្រើននៅផ្ទៃមុខកណ្តាល និងខាងក្រោម។

 

និន្នាការថ្មីក្នុងការបន្តឹងស្បែកមុខ - ការលើកសាច់ដុំផ្ទៃមុខ៖

 

ទោះបីជាការបន្តឹងស្បែកមុខទាំងស្រុង ឬការបន្តឹងស្បែកមុខដោយអង់ដូស្កូប គឺជាវិធីសាស្ត្ររឹតបន្តឹងស្បែកដ៏ប្រសើរបំផុតក៏ដោយ ប៉ន្តែសម្រាប់មនុស្សវ័យក្មេងដែលមានអាយុក្រោម 45 ឆ្នាំ ការបន្តឹងស្បែកមុខជាមួយនឹងអំបោះ "Nano Collagen 3D" ឬអំបោះមាស 24K ដែលមិនសូវមានភាពឈ្លានពាន គឺជានិន្នាការថ្មីបង្អស់នៅការលើកសាច់ដុំផ្ទៃមុខតំបន់នៃកណ្តាលរបស់មុខ ជាពិសេសនៅផ្នត់បត់នៃច្រមុះរវាងនិងបបូរមាត់។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ