កាត់ត្របកភ្នែកខាងក្រោម - វេជ្ជបណ្ឌិត Chiem Quoc Thai

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

វះកាត់ត្របកភ្នែកខាងក្រោមបែបកូរ៉េគឺជាអ្វី? តើឈឺដែរឬទេ?

 

គឺជាវិធីសាស្ត្រកែសម្ផស្សដ៏ស្រស់ស្អាត និងសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ត្របកភ្នែកខាងក្រោមដោយប្រើបច្ចេកវិជ្ជាកូរ៉េ គឺជាការវះកាត់ដ៏សំខាន់មួយ ព្រោះត្របកភ្នែកខាងក្រោមជាការបង្ហាញទម្រង់មួយនៃផ្ទៃមុខ ភ្នែកបង្ហាញពីក្តីស្រលាញ់ ភាពរស់រវើកនិងអាយុរបស់អ្នក។ 

 

យូរៗទៅដំណើរការនៃភាពចាស់អាចបណ្តាលឱ្យត្របកភ្នែកយារធ្លាក់ចុះ បន្ទាប់មកការយារធ្លាក់នៃថង់ខ្លាញ់និងភាពចាស់នៃស្បែកនៅតំបន់ត្របកភ្នែកខាងក្រោម នឹងធ្វើឱ្យអ្នកមើលទៅចាស់ជាងមុន និងមានផ្ទៃមុខដ៏ក្រៀមក្រំ។ ការវះកាត់កែសម្ផស្សកាត់ត្របកភ្នែកខាងក្រោមនៅមន្ទីរពេទ្យកែសម្ផស្ស Viet My នឹងជួយឱ្យអ្នកមានភាពគ្មេងវ័យឡើងវិញ និងបំបាត់ភាពក្រៀមក្រំនៅលើផ្ទៃមុខរបស់អ្នកទាំងស្រុង។​​

 

 

កាយវិភាគសាស្ត្រត្របកភ្នែកខាងក្រោម

 

ត្របកភ្នែកមានច្រើនស្រទាប់៖ ស្បែក សាច់ដុំ ខ្លាញ់ និងថង់ខ្លាញ់ជុំវិញភ្នែក ជាដើម។​ តាមពេលវេលា អាយុនិងឥទ្ធិពលនៃកត្តាបរិស្ថានដូចជាពន្លឺព្រះអាទិត្យ ធ្វើឲ្យកាត់បន្ថយការបត់បែននៃរចនាសម្ព័ន្ធជុំវិញភ្នែកដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញនិងដក់ថង់ខ្លាញ់នៅជុំវិញភ្នែក។ ការវះកាត់យកស្បែក និងខ្លាញ់សល់ចេញពីត្របកភ្នែកខាងក្រោម ដើម្បីស្ដាររូបរាងក្មេងពីមុនឡើងវិញ។

 

វះកាត់ត្របកភ្នែកខាងក្រោមតើមានដំណើរការដូចម្ដេច? ត្រូវចំណាយពេលវេលារប៉ុន្មាន ?

 

គឺយកជាតិខ្លាញ់ដែលយារធ្លាក់ និងស្បែកដែលសល់ចេញ ដើម្បីបង្កើតឱ្យភ្នែកមើលទៅមានភាពក្មេងជាងវ័យ។

 

ការរៀបចំមុនពេលវះកាត់ត្របកភ្នែកខាងក្រោម។ ការវះកាត់ត្របកភ្នែកខាងក្រោមជាធម្មតាមានរយៈពេលប្រហែល ២០ ទៅ ៣០ នាទី។ មុនពេលចាប់ផ្តើមការវះកាត់ត្របកភ្នែកខាងក្រោម ទីតាំងវះកាត់នឹងត្រូវបានលាងសំអាត់សម្លាប់មេរោគ និងចាក់ថ្នាំស្ពឹកនៅចំតំបន់វះកាត់។

 

ស្នាមវះដើម្បីកាត់ត្របកភ្នែកខាងក្រោម

 

ស្នាមវះក្នុងការវះកាត់ត្របកភ្នែក គឺបណ្តោយទៅតាមបរិមាត្រនៃផ្នត់ត្របកភ្នែកខាងក្រោម នៅជិតគែមត្របកភ្នែក ដើម្បីលាក់នៅស្លាកស្នាម។ ប្រើកាំបិតវះស្បែកតាមខ្សែបន្ទាត់ដែលបានគូសពីមុន ហើយបើកបង្ហាញស្រទាប់សាច់ដុំនៅក្រោមស្បែក។

 

vị trí vết mổ mí dưới mắt

 

បើកបង្ហាញថង់ខ្លាញ់នៃត្របកភ្នែកខាងក្រោម

 

ដើម្បីបើកបង្ហាញថង់ខ្លាញ់ត្របកភ្នែកខាងក្រោម វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តូចមួយតាមរយៈស្រទាប់សាច់ដុំ តាមរយៈការវះកាត់នេះ វេជ្ជបណ្ឌិតនឹងបំបែកសាច់ដុំចេញពីជញ្ជាំងរណ្ដៅភ្នែក (Orbital septum) និងងាយស្រួលបើកបញ្ចេញថង់ខ្លាញ់ត្របកភ្នែកខាងក្រោម។​

 

កជាតិខ្លាញ់ដែលយារធ្លាក់ចេញមកក្រៅនៅត្របកភ្នែកខាងក្រោម

 

បន្ទាប់​ពី​បើកបង្ហាញថង់​ខ្លាញ់​ក្រោមជញ្ជាំងរណ្ដៅភ្នែក​ហើយ គ្រូពេទ្យ​នឹង​ប្រើត្រកៀប Kelly ដើម្បី​គៀប និង​យក​ខ្លាញ់ដែលយារធ្លាក់​ចេញមកក្រៅ។   

 

lấy mỡ mí dưới mắt

 

កាត់យកស្បែកសល់ចេញពីត្របកភ្នែកខាងក្រោម

 

បន្ទាប់ពី​យក​ខ្លាញ់​ដែលយារធ្លាក់ចេញមកក្រៅ គ្រូពេទ្យ​នឹង​កំណត់​ស្បែក​សល់​នៅ​ត្របកភ្នែក​ខាងក្រោម ហើយ​យក​វា​ចេញ​។​

 

cắt da dư mí dưới

 

ការដេរស្បែកក្រោយពីការវះកាត់ត្របកភ្នែកខាងក្រោម

 

បន្ទាប់ពី​យក​ស្បែកនិង​ខ្លាញ់សល់​ចេញ គ្រូពេទ្យ​នឹង​ដេរ​ស្នាម​វះកាត់​ដោយ​​ប្រើចេសមិន​រលាយ។

 

ការថែទាំក្រោយការវះកាត់ត្របកភ្នែក

 

ភ្នែករបស់អ្នកនឹងហើម និងជាំក្នុងរយៈពេលពីរថ្ងៃដំបូង ហើយថយចុះបន្តិចម្តងៗបន្ទាប់ពីនោះ។

ចេសនឹងត្រូវបានកាត់ចេញបន្ទាប់ពី ៥ ថ្ងៃ។

អ្នកគួរតែជៀសវាងការងារធ្ងន់ៗក្នុងរយៈពេល ២ ថ្ងៃដំបូង។

ភ្នែករបស់អ្នកនឹងមិនសូវហើម និងស្រស់ស្អាតបន្ទាប់ពី ២ សប្តាហ៍។

 

 

 

តារាចម្រៀង Pham Khanh Hung មុន និងក្រោយកាត់ត្របកភ្នែកខាងក្រោម លើកខ្ទង់ច្រមុះ បង្រួមស្លាបច្រមុះ និងលើកទម្រង់ចង្កា។

 

 

អតិថិជនអាយុ 60 ឆ្នាំបន្ទាប់ពីកាត់ត្របកភ្នែកខាងក្រោម កាត់ត្របកភ្នែកពីរជាន់ បន្តឹងស្បែកមុខដោយអំបោះ និងបំពេញចង្អូរថ្ពាល់ដោយខ្លាញ់ផ្ទាល់ខ្លួន។

 

 

បន្តឹងស្បែកមុខដោយអំបោះ collagen - អាថ៍កំបាំងដើម្បីស្តារភាពក្មេងវ័យឡើងវិញដោយសុវត្ថិភាពជាមួយវេជ្ជបណ្ឌិត Chiem Quoc Thai នៅមន្ទីរពេទ្យកែសម្ផស្ស Viet My។

 

 

 

អតិថិជនអាយុ 70 ឆ្នាំ បន្តឹងស្បែកមុខ កាត់ត្របកភ្នែកខាងក្រោម ព្យួរចិញ្ចើម និងចាក់បំបាត់ចង្អូរថ្ពាល់។

 

 

អតិថិជនអាយុ U70 ផ្លាស់ប្តូរយ៉ាងអស្ចារ្យបន្ទាប់ពីបន្តឹងស្បែកមុខ ព្យួរចិញ្ចើម និងកាត់ត្របកភ្នែកខាងក្រោមដោយវេជ្ជបណ្ឌិត Chiem Quoc Thai។

 

 

 

អតិថិជនអាយុ 70 ឆ្នាំ បន្ទាប់ពីកាត់ត្របកភ្នែកខាងក្រោម

 

 

អតិថិជនអាយុ 70 មកពីប្រទេសអូស្ត្រាលីបានសម្រេចចិត្តមកជួបវេជ្ជបណ្ឌិត Chiem Quoc Thai ដើម្បីកាត់ត្របកភ្នែកខាងក្រោម បន្តឹងស្បែកមុខ និងបន្តឹងស្បែកថ្ងាស។

 

 

Client with Ectropion visit Vietnam to turn to Dr.Thai for help after 2 failed surgeries in America

 

cắt mí dưới

 

ការព្យួរចិញ្ចើម និងការកាត់ត្របកភ្នែកខាងក្រោម​​ បន្ទាប់ពី៥ថ្ងៃកាត់ចេស។

 

vừa mới treo chân mày

 

ការព្យួរចិញ្ចើម និងការកាត់ត្របកភ្នែកខាងក្រោម​​ បន្ទាប់ពី៥ថ្ងៃកាត់ចេស។

 

treo chân mày cắt mí dưới

 

រូបភាពអតិថិជនមុន និងក្រោយការព្យួរចិញ្ចើម កាត់ត្របកភ្នែកខាងក្រោម។

 

ông phillip treo chân mày , cắt mí dưới

 

រូបភាពមុន និងក្រោយពេលកាត់ត្របកភ្នែកខាងក្រោម បន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស។

 

cắt mí dưới

 

រូបភាពមុន និងក្រោយពេលកាត់ត្របកភ្នែកខាងក្រោម បន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស។

 

*លទ្ធផលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ