
អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា
ការបូមខ្លាញ់ក្បាលពោះដោយមិនវះកាត់ Liposonix គឺជាវិធីសាស្រ្តទំនើបបំផុតនាពេលបច្ចុប្បន្នក្នុងការសម្រកខ្លាញ់ក្បាលពោះ និងជាវិធីសាស្ត្រមិនមានភាពឈ្លានពាន ហើយអ្នកជំងឺអាចបន្តសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើការព្យាបាលដោយមិនចាំបាច់ឈប់សម្រាកទេ។
វិធីសាស្រ្តបូមខ្លាញ់។
ដើម្បីដោះស្រាយបញ្ហាខ្លាញ់ក្បាលពោះច្រើន មនុស្សភាគច្រើនតែងតែរកដំណោះស្រាយដែលឆាប់រហ័ស ដោយមិនចំណាយពេលវេលាច្រើន។ នោះគឺជាវិធីសាស្រ្តបូមខ្លាញ់ក្បាលពោះ។
ប៉ន្តែដោយសាវិធីសាស្ត្របូមខ្លាញ់បុរាណត្រូវឆ្លងកាត់ការឈឺចាប់ និងត្រូវឈប់សម្រាកឱ្យបានច្រើនបន្ទាប់ពីធ្វើការព្យាបាល។ ឥឡូវនេះ ជាមួយនឹងការអភិវឌ្ឍន៍នៃវេជ្ជសាស្រ្តទំនើប រាល់បញ្ហាត្រូវបានដោះស្រាយដោយវិធីសាស្ត្រស្រកជាតិខ្លាញ់ដោយរលកអ៊ុលត្រាសោនបែបប្រមូលរលកអាំងតង់ស៊ីតេខ្ពស់ Liposonix ដែលត្រូវបានគេហៅថាជាវិធីសាស្ត្រសម្រកជាតិខ្លាញ់ដោយមិនវះកាត់។
វិធីសាស្ត្របូមខ្លាញ់ទំនើបបំផុតទាំង៤ក្នុងពិភពលោកនាបច្ចុប្បន្ន។
ប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃវិធីសាស្ត្របូមខ្លាញ់បែបទំនើបនាពេលបច្ចុប្បន្ន។
ដំណើរការកាត់បន្ថយជាតិខ្លាញ់ (ការបូមខ្លាញ់) សម្រាប់អតិថិជនលោកខាងលិចដោយប្រើរលកអ៊ុលត្រាសោនបែបប្រមូលរលក Liposonix ។
របៀបដែលម៉ាស៊ីនបូមខ្លាញ់ Liposonix ដំណើរការ។

បវរកញ្ញា Ky Duyen បន្ទាប់ពីបូមខ្លាញ់យកពង្រីកត្រគាក។
បូមខ្លាញ់ក្បាលពោះក្រោយពីរំលាយដោយរលកអ៊ុលត្រាសោន Liposonix - វិធីបង្កើតរូបរាងក្បាលពោះថ្មីបំផុតនាបច្ចុប្បន្ន - បវរកញ្ញា Dang Thu Thao។
តើអ្វីទៅដែលធ្វើឱ្យការបូមខ្លាញ់ក្បាលពោះ Liposonix ខុសពីវិធីសាស្រ្តផ្សេងទៀត។
វិធីសាស្រ្តបូមខ្លាញ់ដោយមិនវះកាត់ Liposonix កឺជាវិធីសាស្រ្តកាត់បន្ថយខ្លាញ់ក្បាលពោះដែលមិនមានភាពឈ្លានពាន ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។ អ្នកជំងឺអាចបន្តសកម្មភាពប្រចាំថ្ងៃបានធម្មតាឡើងវិញបន្ទាប់ពីការព្យាបាល ដោយមិនចាំបាត់ឈប់សម្រាក។
វិធីសាស្រ្ដបូមខ្លាញ់បុរាណគឺប្រើចំនួនបំពង់ cannula ដើម្បីបំផ្លាញកោសិកាខ្លាញ់ដោយមេកានិច បណ្តាលឱ្យហូរឈាម និងហើមច្រើន ដូច្នេះការជាសះស្បើយឡើងវិញមានរយៈពេលយូរ។ ជាមួយនឹងវិធីសាស្រ្តកាត់បន្ថយជាតិខ្លាញ់ដោយ Liposonix កោសិកាខ្លាញ់នឹងត្រូវបានបំផ្លាញ និងក្លាយេជារាវដោយរលកអ៊ុលត្រាសោនបែបប្រមូលរលក។
វីដេអូ 3D បូមខ្លាញ់បែបបុរាណ។
គុណវិបត្តិនៃរបស់ Liposonix
- ប្រសិនបើអ្នកវិនិយោគលើម៉ាស៊ីន Lipo Ultrasound របស់អាមេរិក (Liposonix) ការចំណាយគឺខ្ពស់ណាស់ (២០០ ពាន់ដុល្លារ) ដូច្នេះតម្លៃនៃសេវាកម្មកាត់បន្ថយជាតិខ្លាញ់ Liposonix គឺខ្ពស់ជាងវិធីសាស្ត្រផ្សេងៗទៀត។
ការកាត់បន្ថយជាតិខ្លាញ់ដោយប្រើបច្ចេកវិជ្ជាអ៊ុលត្រាសោនបែបប្រមូលរលករបស់អាមេរិក (Liposonix) គឺមានប្រសិទ្ធភាពខ្លាំងជាងបច្ចេកវិទ្យាដទៃទៀត។ ដូច្នេះឥឡូវនេះមានអតិថិជនជាច្រើនដែលត្រូវបានផ្សាយពាណិជ្ជកម្មមិនពិតដោយកន្លែងដែលមិនគួរឱ្យទុកចិត្ត ដែលផ្សាយពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យាកាត់បន្ថយជាតិខ្លាញ់ប្រើអ៊ុលត្រាសោនរបស់អាមេរិក (Liposonix) ប៉ុន្តែកាពិតជាកំពុងប្រើម៉ាស៊ីនពីប្រទេសកូរ៉េនិងចិនទៅវិញ ដូច្នេះវាគ្មានប្រសិទ្ធភាពទាំងស្រុងនោះទេ។ បន្ទាប់ពីនោះ អតិថិជនត្រូវបង់ប្រាក់ម្តងទៀត ដើម្បីទៅមន្ទីរពេទ្យកែសម្ផស្ស Viet My ដើម្បីអនុវត្តសេវាកម្មបូមខ្លាញ់ Liposonix ។
ដើម្បីជួយអតិថិជនជៀសផុតពីស្ថានភាពទាំងនេះ មន្ទីរពេទ្យកែសម្ផស្ស Viet My អនុសាសន៍ថា អតិថិជនមុននឹងចង់កាត់បន្ថយជាតិខ្លាញ់ដោយប្រើបច្ចេកវិទ្យាអ៊ុលត្រាសោន គួរស្រាវជ្រាវឲ្យច្បល់ ដើម្បីជៀសវាងការខាតបង់ប៉ុន្តែគ្មានប្រសិទ្ធភាព។
បច្ចេកវិជ្ជា Lipo Ultrasound មានន័យថាជាបច្ចេកវិទ្យាបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន ដូច្នេះនៅពេលដែលអ្នកអនុវត្តបច្ចេកវិទ្យា Lipo Ultrasound (បច្ចេកវិទ្យាបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន) អ្នកត្រូវសួរឱ្យច្បាស់ថាតើម៉ាស៊ីនប្រភេទណាដែលបានប្រើប្រាស់? ជាកម្មសិទ្ធិរបស់ប្រទេសណា?
- បច្ចុប្បន្ន បច្ចេកវិទ្យា Lipo Ultrasound របស់អាមេរិក មានតែមួយម៉ូឌែលប៉ុណ្ណោះ គឺ Liposonix ដែលមានតម្លៃ 200 ពាន់ដុល្លារ។
• Liposonix ប្រើរលកអ៊ុលត្រាសោនដែលមានអាំងតង់ស៊ីតេខ្ពស់ដើម្បីជ្រាបចូលទៅក្នុងស្បែក និងបំផ្លាញជាតិខ្លាញ់ ដូច្នេះវាត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យាទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។
• ចំពោះម៉ាស៊ីន Lipo Ultrasound មកពីប្រទេសកូរ៉េ និងចិន ដូចជា Cavi-Lipo ឬ Liposunix ultrasound ឬ Lipo Ultrasound Smart ឬ Lipo Ultrasound Cavitation ព្រោះវាត្រូវបានចម្លងតាមបច្ចេកវិទ្យា Liposonix របស់អាមេរិក ដូច្នេះតម្លៃប្រហែល 30 ពាន់ដុល្លារប៉ណ្នោះ នឹងមិនមានប្រសិទ្ធភាពខ្ពស់។
ដូច្នេះ មុននឹងអនុវត្តការបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន អ្នកត្រូវដឹងឱ្យច្បាស់ថាតើម៉ាស៊ីនកាត់បន្ថយជាតិខ្លាញ់ដោយអ៊ុលត្រាសោនគឺជាប្រភេទណា ហើយមកពីប្រទេសណា? ហើយអ្នកត្រូវមើលដោយផ្ទាល់ភ្នែករបស់អ្នក ដើម្បីប្រាកដថាកន្លែងនោះពិតជាវិនិយោគលើម៉ាស៊ីន Liposonix ឬគ្រាន់តែម៉ាស៊ីន Cavi-Lipo ឬ Lipo ultrasound smart ឬ Lipo ultrasound cavitation ឬ Liposunix ultrasound machines មកពីប្រទេសកូរ៉េ ឬចិន?
ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយខ្លាញ់ដោយមិនវះកាត់ - ត្រឹមតែ 60 នាទីជាមួយ Liposonix។
ជម្រើសពីរសម្រាប់ការកាត់បន្ថយជាតិខ្លាញ់ (បូមខ្លាញ់) ដោយរលកអ៊ុលត្រាសោន ។
១. ប្រសិនអ្នកកាត់បន្ថយជាតិខ្លាញ់ដោយមិនវះកាត់
- កោសិកាខ្លាញ់ក្លាយទៅជារាវ ហើយនិងត្រូវបានយកចេញបន្តិចម្តងៗតាមរយៈទឹកនោមក្នុងរយៈពេល ៨ សប្តាហ៍។ a
គុណសម្បត្តិនៃនីតិវិធីនេះគឺមិនចាំបាច់វះកាត់។
- បន្ទាប់ពីការព្យាបាលដោយ Liposonix រយៈពេល ១ ម៉ោង អ្នកអាចត្រឡប់ទៅផ្ទះវិញភ្លាមៗ ដោយមិនចាំបាច់សម្រាក។
- ប៉ន្តែគុណវិបត្តិគឺអ្នកត្រូវតមអាហាររយៈពេល ៨ សប្តាហ៍ដើម្បីឱ្យជាតិខ្លាញ់រាវត្រូវបានបញ្ចុះបន្តិចម្តងៗ។ ប្រសិនបើអ្នកមិនតមទេ ខ្លាញ់រាវនឹងមិនត្រូវបានកម្ចាត់ចោលទាំងស្រុងដូចការចង់បានឡើយ។ លទ្ធផលសម្រកខ្លាញ់នឹងមិនដូចការរំពឹងនោះទេ។
២. ប្រសិនអ្នកអនុវត្តការបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន Liposonix ដោយមានភាពឈ្លានពានតិចតួច។
- បន្ទាប់ពីធ្វើឲ្យខ្លាញ់ក្លាយទៅជារាវជាមួយនឹងរលកអ៊ុលត្រាសោន វេជ្ជបណ្ឌិតនឹងធ្វើការវះរន្ធតូចៗមួយចំនួន ហើយបូមយកខ្លាញ់រាវទាំងអស់ចេញមកក្រៅ។
គុណសម្បត្តិនៃវិធីសាស្រ្តនេះ
- ជាតិខ្លាញ់សល់ទាំងអស់នឹងត្រូវដកចេញភ្លាមៗ ដូច្នេះលទ្ធផលគឺទទួលភ្លាមៗ។
- អ្នកមិនចាំបាច់តមអាហាររយៈពេល ៨ សប្តាហ៍ដូចវិធីសាស្រ្តខាងលើនោះទេ។
- ក្រៅពីនោះ ប្រសិនបើអ្នកចង់ប្រើខ្លាញ់សល់របស់អ្នក ដើម្បីផ្ទេរទៅដើមទ្រូង ត្រគាក មុខជាដើម គ្រូពេទ្យនឹងជួយអ្នកយ៉ាងងាយស្រួល ហើយខ្លាញ់ដែលផ្ទេរទៅដើមទ្រូង ត្រគាក ផ្ទៃមុខ នឹងស្ថិតស្ថេរជារៀងរហូត។
គុណវិបត្តិ
- អ្នកនឹងមានស្នាមវះតូចមួយនៅតំបន់ខាងក្រោមដែលលាក់នៅខាងក្នុងខោទ្រនាប់។
ក្រោយពេលវះកាត់៖
ចំពោះវិធីសាស្រ្តសម្រកខ្លាញ់ដោយមិនវះកាត់ អ្នកអាចហាត់ប្រាណបានភ្លាមៗក្នុងមួយសប្តាហ៍។
អ្នកត្រូវពាក់អាវឯកទេសក្នុងរយៈពេល ២ សប្តាហ៍ ដើម្បីកាត់បន្ថយការហើម និងការជាសះស្បើយឡើងវិញនឹងបានលឿន។
តើវិធីសាស្រ្តបូមខ្លាញ់ដោយមិនវះកាត់ Liposonix មានប្រសិទ្ធភាពដែរឬទេ ?
វិធីសាស្រ្តបូមខ្លាញ់ក្បាលពោះ Liposonix គឺជាវិធីសាស្រ្តកាត់បន្ថយជាតិខ្លាញ់ដ៏មានប្រសិទ្ធភាពបំផុតមួយ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។
ប៉ន្តែដើម្បីសម្រេចបានលទ្ធផលល្អបំផុតពីការបូមខ្លាញ់ក្បាលពោះ អ្នកគួរតែស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញ ហើយធ្វើការវះកាត់នេះនៅមជ្ឈមណ្ឌលដ៏ល្បីឈ្មោះ និងមានបទពិសោធន៍។ អ្នកក៏គួរតែរក្សារបបអាហារ និងរបៀបរស់នៅដែលផ្ដល់សុខភាពល្អ ដើម្បីការពារការដក់ជាតិខ្លាញ់ម្តងទៀត បន្ទាប់ពីអនុវត្តវិធីនេះ។
រូបភាពខាងក្រោមគឺមកពីមន្ទីរពេទ្យវះកាត់កែសម្ផស្ស Viet My ។ រក្សាសិទ្ធិជាកម្មសិទ្ធិរបស់មន្ទីរពេទ្យវះកាត់កែសម្ផស្ស Viet My ។ កុំចម្លងតាមទម្រង់ណាមួយ។


រូបភាពអតិថិជនមុន និងក្រោយពេលបូមខ្លាញ់។
ក្នុងករណីដែលអ្នកចង់បានគូទដ៏ទាក់ទាញជាងនេះ ខ្លាញ់រាវអាចចាក់បានក្នុងពេលតែមួយ។

រូបថតមុន/ក្រោយ អ្នកជំងឺស្រីអាយុ ២២ឆ្នាំ បូមខ្លាញ់ក្បាលពោះ - ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។


រូបភាពមុន/ក្រោយការបូមខ្លាញ់ និងពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។

រូបថតមុន/ក្រោយ អ្នកជំងឺស្រីអាយុ ៣២ឆ្នាំ បូមខ្លាញ់ក្បាលពោះ - ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។


ការបូមខ្លាញ់ក្បាលពោះ និងពង្រីកត្រគាក - ការបូមខ្លាញ់ចាក់ពង្រីកត្រគាកសម្រាប់អតិថិជនអាយុ ៣២ ឆ្នាំ បន្ទាប់ពីរយៈពេល ២ ថ្ងៃ។ ស្នាមផ្តេកនៅលើស្បែកគឺដោយសារតែការពាក់អាវឯកទេស។


អតិថិជនស្ត្រីអាយុ៤៥ឆ្នាំបូមខ្លាញ់ក្បាលពោះ និងពង្រីកត្រគាកដោយប្រើខ្លាញ់ផ្ទាល់ខ្លួន។


បុរសអាយុ៤០ឆ្នាំបូមខ្លាញ់ និងពង្រីកត្រគាកដោយប្រើខ្លាញ់ផ្ទាល់ខ្លួន។
ក្នុងករណីដែលអតិថិជនមានស្បែកលើសច្រើន គ្រូពេទ្យនឹងធ្វើការបូមខ្លាញ់រួមជាមួយនឹងបន្តឹងស្បែកពោះ។


រូបភាពអតិថិជនមុន និងក្រោយពេលបូមខ្លាញ់ក្បាលពោះ។


អតិថិជនបន្ទាប់ពីបូមខ្លាញ់ និងបន្តឹងស្បែកក្បាលពោះបន្ទាប់ពី ៧ ថ្ងៃ ហើយនឹងកាត់ចេសចេញបន្ទាប់ពី ១០ ថ្ងៃ។
ស្លាកស្នាមខាងក្រោមនឹងរលាយបាត់ក្រោយរយៈពេល ៣ ខែ ហើយនឹងមើលមិនឃើញពេលស្លៀកប៊ីគីនី។

អតិថិជនបន្ទាប់ពីបូមខ្លាញ់ និងបន្តឹងស្បែកក្បាលពោះបន្ទាប់ពី ៧ ថ្ងៃ ហើយនឹងកាត់ចេសចេញបន្ទាប់ពី ១០ ថ្ងៃ។
ស្លាកស្នាមខាងក្រោមនឹងរលាយបាត់ក្រោយរយៈពេល ៣ ខែ ហើយនឹងមើលមិនឃើញពេលស្លៀកប៊ីគីនី។
លទ្ធផលនៃការព្យាបាលបូមខ្លាញ់ក្បាលពោះដោយមិនចាំបាច់វះកាត់ Liposonix ។
កាត់បន្ថយខ្លាញ់ក្បាលពោះបានលឿន ឃើញលទ្ធផលភ្លាមៗបន្ទាប់ពី ១ ម៉ោង។

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។