តើពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់គឺជាអ្វី?

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

ពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់ ត្រូវបានអនុវត្តដោយធ្វើការវះកាត់តូចមួយដែលមានប្រវែងប្រហែល 2.5-3 cm តាមផ្នត់នៅក្រោមសុដន់។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងប្រើបច្ចេកទេសដើម្បីបង្កើតប្រហោង និងដាក់បញ្ចូលនៃថង់សុដន់។
សុដន់ដ៏ស្រស់ស្អាតរបស់ស្ត្រីផ្តល់ឱ្យរាងកាយមានភាពទាក់ទាញ។ លើសពីនេះទំហំ និងរូបរាងសុដន់នៅលើដើមទ្រូងធ្វើឱ្យស្ត្រីកាន់តែទាក់ទាញ និងមានទំនុកចិត្ត។
ដូចផ្នែកផ្សេងទៀតនៃរាងកាយ សុដន់ក៏ប្រែប្រួលដោយសារកត្តាជាច្រើនដូចជា៖ ពន្ធុវិទ្យា (gen) ការចាស់តាមពេលវេលា ការមានផ្ទៃពោះ និងការឱ្យកូនបៅទឹកដោះ ការឡើងស្រកទម្ងន់ និងការផ្លាស់ប្តូរ hoocmon។ កត្តាទាំងនោះធ្វើឱ្យដើមទ្រូងដ៏ស្រស់ស្អាតពីមុនរបស់អ្នកប្រែជាយារធ្លាក់ ជ្រួញ និងតូចជាងមុន។
កាយវិភាគសាស្ត្រនៃសុដន់

ដើមទ្រូងមានជាលិកាជាច្រើនប្រភេទដូចជា៖ ក្រពេញទឹកដោះ ជាលិកាខ្លាញ់ ជាលិកាសរសៃ និងជាលិកាទាំងអស់នៅលើសាច់ដុំធំនៃដើមទ្រូង (pectoralis major)។ ដើមទ្រូងមាននៅក្រពេញទឹកដោះ និង បំពង់នាំទឹកដោះ បានគ្របដណ្ដប់ដោយជាលិកាខ្លាញ់ ដែលជួយបង្កើតរូបរាង និងភាពទន់ផ្លុននៃសុដន់។ ការបត់បែននៃស្បែករបស់អ្នកក៏ប៉ះពាល់ដល់រូបរាងសុដន់របស់អ្នកផងដែរ។
ដូចដែលអ្នកបានដឹងពីកត្តាមួយចំនួន ដូចជាអាយុ និងការមានផ្ទៃពោះ អាចប៉ះពាល់ដល់ភាពយឺតនៃស្បែករបស់អ្នក ដែលនាំឱ្យមានការផ្លាស់ប្តូររូបរាងខាងក្រៅសុដន់របស់អ្នក។
ការវះកាត់ពង្រីកដើមទ្រូងនឹងជួយបង្កើនទំហំសុដន់របស់អ្នក។ ជួយឱ្យសុដន់តូច សុដន់យារធ្លាក់ សុដន់ស្បែកជ្រីវជ្រួញ ឱ្យធំជាងមុន សុដន់របស់អ្នកនឹងលែងយារធ្លាក់ ហើយនឹងមូលក្លំជាងមុន។ ការដាក់ថង់សុដន់មិនត្រឹមតែជួយកែនូវគុណវិបត្តិមុនៗប៉ុណ្ណោះទេ បន្ទាប់មកជួយសុដន់ស្អាតជាងមុនផងដែរ។
ដំណើរការនៃការវះកាត់ពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់។
ដំណើរការពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់ មានរយៈពេល 1-2 ម៉ោងអាស្រ័យលើបទពិសោធន៍របស់វេជ្ជបណ្ឌិត។ ការប្រើថ្នាំសណ្ដំ ឬការប្រើថ្នាំស្ពឹកនៅកន្លែងវះកាត់នឹងត្រូវបានប្រើសម្រាប់ការពង្រីកដើមទ្រូង គឺអាស្រ័យលើការសម្រេចចិត្តរបស់វេជ្ជបណ្ឌិតវះកាត់។ ស្នាមវះត្រូវបានវះតាមផ្នត់នៅក្រោមសុដន់ ដូច្នេះបន្សល់ទុកស្លាកស្នាមនៅលើសុដន់។
ស្ត្រីអាស៊ីភាគច្រើនមានសុដន់តូចពីធម្មជាតិ។ សព្វថ្ងៃនេះ ជាមួយនឹងវិធីសាស្ត្រវះកាត់ពង្រីកដើមទ្រូងទំនើប មិនត្រឹមតែមានសុវត្ថិភាព និងទទួលបានការស្រស់ស្អាតបែបធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជួយស្ត្រីដែលមានដើមទ្រូងតូច យារធ្លាក់ ជ្រួញ ត្រឡប់មករូបរាងដើមឡើងវិញ។ ផ្តល់ឱ្យអ្នកនៅដើមទ្រូងធំជាងមុន ស្រស់ស្អាតបែបធម្មជាតិ និងមូលក្លំជាងមុន ធ្វើឱ្យអ្នកកាន់តែសិចស៊ី ក្មេងជាងវ័យ ទាក់ទាញ និងមានភាពជឿជាក់ពីខាងក្រៅដល់ខាងក្នុង។
ទីតាំងដាក់បញ្ចូលថង់សុដន់ក្នុងពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់។
ដូចដែលអ្នកបានដឹងហើយថា ការដាក់បញ្ចូលថង់សុដន់អាចដាក់បានពីរទីតាំង គេហៅថាវិធីសាស្ត្រដាក់បញ្ចូលថង់សុដន់នៅពីលើសាច់ដុំ (ក្រោមក្រពេញទឹកដោះ) ឬវិធីសាស្ត្រដាក់បញ្ចូលថង់សុដន់នៅក្រោមសាច់ដុំ។ក្នុងករណីដាក់បញ្ចូលថង់សុដន់នៅក្រោមសាច់ដុំមានគុណសម្បត្តិជាច្រើន ព្រោះវាជៀសវាងបានការលិចចេញថង់សុដន់នៃការដាក់បញ្ចូលថង់សុដន់នៅក្រោមក្រពេញ។
វីដេអូ 3D ពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់
វីដេអូ 3D ពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់
ដាក់នៅក្រោមក្រពេញដោយគ្មានសាច់ដុំគ្របពីលើ ដូច្នេះថង់សុដន់នឹងត្រូវលេចចេញ់នៅពេលក្រោយ។
ក. ករណីដាក់បញ្ចូលថង់សុដន់នៅពីលើសាច់ដុំធុំនៃដើមទ្រូង (ឬនៅក្រោមក្រពេញ)។

បច្ចេកទេសពង្រីកដើមទ្រូងនេះគឺសាមញ្ញ មិនសូវឈឺចាប់ និងងាយស្រួលធ្វើនៅត្រង់កន្លែងវះកាត់តាមផ្នត់ក្រោមសុដន់ ប៉ុន្តែគុណវិបត្តិគឺថង់សុដន់នឹងលេចចេញនៅពេលក្រោយ (ប៉ះត្រង់ ឬមើលឃើញថង់សុដន់)។
បន្ទាប់ពីធ្វើការវះស្បែកនៅតាមផ្នត់ក្រោមសុដន់ គ្រូពេទ្យនឹងវះហើយបំបែកស្បែកនិងជាលិការក្រោមស្បែក បន្ទាប់មកបន្តធ្វើការវះតាមរយៈក្រពេញទឹកដោះហើយបំបែកវាចេញ។
ប្រសិនបើដាក់បញ្ចូលថង់សុដន់នៅក្រោមក្រពេញ គ្រាន់តែវះបំបែកដល់ជាលិកាក្រពេញ ហើយបង្កើតជាប្រហោងដាក់បញ្ចូលថង់សុដន់។ ប្រវែងនៃស្នាមវះគឺអាស្រ័យលើទំហំនៃថង់សុដន់ និងជំនាញរបស់វេជ្ជបណ្ឌិត។
ដោយសារតែការវះកាត់តាមផ្នត់ក្រោមសុដន់ត្រូវតែកាត់ជាលិកាក្រពេញ ដូច្នេះវាអាចបណ្តាលឱ្យមានការប៉ះផាល់ដល់ក្រពេញទឹកដោះនិងការឲ្យកូនបំបៅទឹកដោះនៅថ្ងៃក្រោយ។
ខ. ការដាក់បញ្ចូលថង់សុដន់នៅក្រោមសាច់ដុំធុំនៃដើមទ្រូង

- ជៀសវាងបានការលេចចេញ់នៃថង់សុដន់នៅពេលក្រោយ។ បន្ទាប់ពីធ្វើការវះស្បែកនៅតាមផ្នត់ក្រោមសុដន់ គ្រូពេទ្យនឹងវះបំបែកស្បែកនិងជាលិការក្រោមស្បែក បន្ទាប់មកបន្តធ្វើការវះតាមរយៈក្រពេញទឹកដោះបំបែកវាចេញ ហើយបន្ទាប់មកកាត់តាមស្រទាប់សាច់ដុំ បណ្តាលឱ្យហូរឈាមខ្លាំង និងកាត់បង្កើតជាប្រហោងដាក់បញ្ចូលថង់សុដន់។
- ដោយសារតែវិធីសាស្រ្តវះកាត់តាមផ្នត់ក្រោមសុដន់ដាក់បញ្ចូលថង់សុដន់នៅក្រោមសាច់ដុំ តម្រូវត្រូវតែកាត់សាច់ដុំ ដូច្នេះមានការឈឺចាប់ខ្លាំងក្រោយការវះកាត់។ ដូច្នេះហើយ ដើម្បីដាក់បញ្ចូលថង់សុដន់នៅក្រោមសាច់ដុំ វេជ្ជបណ្ឌិតលើពិភពលោកតែងតែធ្វើការវះកាត់តាមផ្លូវក្លៀក ដើម្បីកុំឱ្យមានការកាត់សាច់ដុំ ដូច្នេះហើយនឹងមានការឈឺតិចជាងក្រោយពីការវះកាត់។
ដេរស្នាមវះពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់។
ស្នាមវះក្នុងការវះកាត់ពង្រីកដើមទ្រូងបែបបើកតាមផ្នត់ក្រោមសុដន់ នឹងត្រូវដេរដោយចេសវះកាត់ ហើយចេសនឹងត្រូវបានកាត់ចេញក្រោយពេល 7-10 ថ្ងៃ។ ស្លាកស្នាមពីការវះកាត់នឹងបាត់បន្តិចម្តងៗក្នុងរយៈពេលពីរបីខែ ប៉ុន្តែវាអាចចំណាយពេលដល់ទៅមួយឆ្នាំដើម្បីឱ្យវាជាសាសឬបាត់ទាំងស្រុង។
ករណីខ្លះអាចមានស្លាកស្នាមអាក្រក់។ ដូចការវះកាត់ផ្សេងទៀតដែរ អ្នកនឹងជួបប្រទះការហើមក្រោយពីការវះកាត់ពង្រីកដើមទ្រូង ហើយអាចបាត់បង់អារម្មណ៍នៃផ្នត់ក្រោមសុដន់ ហើយអាចជាសះស្បើយក្នុងរយៈពេល 3 ទៅ 6 ខែ។ ក្នុងករណីភាគច្រើន សុដន់នឹងហើម ហើយត្រឡប់ទៅធម្មតាវិញក្នុងរយៈពេលពីរបីថ្ងៃ ប៉ុន្តែក្នុងករណីខ្លះវាអាចចំណាយពេលពីរបីសប្តាហ៍។
រុំការពារដើមទ្រូងក្រោយវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់។
បន្ទាប់ពីការវះកាត់ពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់ វេជ្ជបណ្ឌិតនឹងណែនាំអ្នកឱ្យពាក់បង់រុំរឹតបន្តឹង។ បង់រុំរឹតបន្តឹងនេះនឹងជួយកាត់បន្ថយការហើម និងការពារការហូរឈាម ព្រមទាំងផ្តល់អារម្មណ៍ស្រួល និងជំនួយបន្ថែមឱ្យអ្នកឆាប់ជាសះស្បើយឡើងវិញ។ អ្នកនឹងអាចត្រូវបង់រុំរឹតបន្តឹងនេះ ក្នុងរយៈពេលពីរបីសប្តាហ៍។
លទ្ធផលក្រោយពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់
ពី 3 ទៅ 7 ថ្ងៃក្រោយពង្រីកដើមទ្រូងដោយការវះកាត់បែបបើកតាមផ្នត់ក្រោមសុដន់ មនុស្សភាគច្រើនអាចធ្វើការស្រាលវិញបាន។ ទោះជាយ៉ាងណាក៏ដោយ សំខាន់អ្នកត្រូវជៀសវាងការងារធ្ងន់ៗ ឬលើកអ្វីៗ ប្រហែលពី 3 ទៅ 4 សប្តាហ៍។ព្រោះវាអាចប៉ះពាល់ដល់ការជាសះស្បើយ និងធ្វើឱ្យមានការប៉ះពាល់ទៅដល់ថង់សុដន់ធ្វើឲ្យថង់សុដន់អាចផ្លាស់ទីតាំង។
ប៉ន្តែលទ្ធផលដែលទទួលបានពីការពង្រីកដើមទ្រូងច្រើនតែរក្សាបានយូររក្សាបានរូបរាងសុដន់និងរាងកាយរបស់អ្នកដែលអ្នកចង់បាន។
បណ្តាប្រភេទថង់សុដន់ប្រើក្នុងការពង្រីកដើមទ្រូង
ថង់សុដន់បែប gel បានប្រើជាទូទៅនិងបានអនុម័តដោយ FDA ក្នុងឆ្នាំ 2006 ដើម្បីជួយពង្រីកដើមទ្រូងដោយអង់ដូស្កូប ដោយធម្មជាតិនិងស្រស់ស្អាត។ ថង់សុដន់បែប gel បានផលិតចេញពីសំបក Silicone 3 ស្រទាប់ និងពោរពេញទៅដោយ Silicone (ថង់ gel) នៅខាងក្នុង។ មិនមានភ័ស្តុតាងណាមួយដែលថាថង់សុដន់បែប gel បង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ឬជំងឺអូតូអ៊ុយមីន (autoimmune disease) នោះទេ។
ថង់សុដន់នឹងមានភាពខុសគ្នាដោយ៖ រូបរាង ភាពរដុប និងការលេចចេញ។ ថង់សុដន់អាចជារាងមូល ឬរាងតំណក់ទឹក ហើយអាចមានផ្ទៃរលោង ឬរដុប។ ការលេចចេញរបស់ថង់សុដន់អាចមានកម្រិតខ្ពស់ ឬទាប។
ជាចុងក្រោយ ទំហំថង់សុដន់គឺខុសពីគ្នា។ ដូច្នេះហើយការជ្រើសរើសថង់សុដន់ ដើម្បីពង្រីកដើមទ្រូងឱ្យស្រស់ស្អាតតាមបែបធម្មជាតិ អាស្រ័យទៅលើរូបរាងរាងកាយ ទំហំសុដន់ និងចំណូលចិត្តរបស់អ្នក។ ដូច្នេះបទពិសោធន៍របស់វេជ្ជបណ្ឌិតនឹងជួយអ្នកជ្រើសរើសថង់សុដន់ត្រឹមត្រូវ និងតុល្យភាពសម្រាប់រាងកាយរបស់អ្នក។
អាស្រ័យលើថាតើអតិថិជនចូលចិត្តដើមទ្រូងខ្ពស់ ឬធម្មជាតិ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តាមតម្រូវការរបស់អតិថិជន
ចុចលើរូបភាពដើម្បីមើលរូបភាពមុន និងក្រោយកាន់តែច្បាស់
រូបភាពមុន និងក្រោយ រូបរងដើមទ្រូងខ្ពស់។








រូបភាពមុន និងក្រោយ រូបរាងដើមទ្រូងធម្មជាតិ








រូបភាពមុន និងក្រោយពេលកាត់បន្ថយក្បាលសុដន់

ក្នុងករណីដែលអតិថិជនមានក្បាលសុដន់ធំ ការពង្រីកសុដន់ និងការកាត់បន្ថយក្បាលសុដន់អាចត្រូវបានអនុវត្តបញ្ចូលគ្នា។

ក្នុងករណីសុដន់យារធ្លាក់ ការពង្រីកសុដន់ និងកាត់ស្បែកយារអាចត្រូវបានអនុវត្តផ្សំជាមួួយគ្នា។
អតិថិជនដែលមានដើមទ្រូងយារធ្លាក់កម្រិតទី៣ ទើបតែបានវះកាត់ពង្រីកដើមទ្រូងដែលយារធ្លាក់ និងកាត់បន្ថយទំហំក្បាលសុដន់បន្ទាប់ពី 1 ខែ។

អតិថិជនអាមេរិកបានធ្វើការវះកាត់បង្រួមស្បែកសុដន់កើតរីកបន្ទាប់ពី 2 សប្តាហ៍។


ការពង្រីកសុដន់ដែលយារធ្លាក់របស់អតិថិជនអាមេរិកបន្ទាប់ពី 3 សប្តាហ៍។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។