ព្យាបាលមុន ស្នាមអាក្រក់ ស្នាមសង្វារ ដោយឡាស៊ែរ

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

តើធ្វើដូចម្តេចដើម្បីព្យាបាលមុនកន្ទួលក្រហម ស្លាកស្នាមអាក្រក់ ស្លាកស្នាមផត់ ? តើឈឺឬទេ ? តើមានប្រតិកម្មអាឡែហ្ស៊ីឬផលប៉ះពាល់ដែរឬទេ ?

 

1. ព្យាបាលមុនកន្ទួលក្រហមដោយ Laser Fractional CO2 ពន្លឺជីវសាស្រ្តដោយអំពូល LED

 

ចំណាត់ថ្នាក់នៃរោគមុន

 

មុនកន្ទួលក្រហមកម្រិស្រាល៖  មានក្បាលខ្មៅ និងក្បាលស ដោយមានដុំពករឹង និងដំពកមានខ្ទុះ។

 

មុនកន្ទួលក្រហមកម្រិតមធ្យម៖ដុំពករឹង ដុំពកដែលពោរពេញដោយខ្ទុះ និងបង្កើតស្លាកស្នាមតូចៗ

 

មុនកន្ទួលក្រហមកម្រិតធ្ងន់ធ្ងរ៖ មានដុំពកតូចៗដែលរលាក ដុំពករឹង ដុំពកមានខ្ទុះច្រើនដែលអាចបណ្តាលឱ្យមានស្លាកស្នាមធំ។

 

trị mụn trứng cátrị mụn trứng cá

 

ការព្យាបាលមុនដោយប្រើ Laser Fractional CO2។

 

 

 

Laser Fractional CO2៖

 

- ជាមួយនឹងបច្ចេកវិទ្យា laser CO2 មីក្រូ កាំរស្មីឡាស៊ែរត្រូវបានបែងចែកទៅជាកាំរស្មីតូចៗជាច្រើននៅពេលវាប៉ះពាល់ទៅលើស្បែក។ តំបន់តូចៗរវាងកាំរស្មីនឹងមិនរងផលប៉ះពាល់ទេហើយនៅដដែល ប្រការនេះនឹងជួយបានយ៉ាងច្រើនដល់ដំណើរការនៃការជាសះស្បើយមុខរបួសដោយមានផលវិបាកតិចជាង។ 

 

- តំបន់ដែលរងផលប៉ះពាល់ដោយកាំរស្មីឡាស៊ែរ នឹងបង្កើតនូវការឈ្លានពានយ៉ាងតូចដែលនឹងជំរុញការលូតលាស់នៃ collagen ថ្មី។ ជួយធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ ការលូតលាស់នៃ Collagen នឹងបន្តក្នុងរយៈពេល ៣ ទៅ ៦ ខែបន្ទាប់នោះ។

 

ការប្រើប្រាស់ឡាស៊ែរ CO2 ដើម្បីព្យាបាលមុនរលាក 

 

- មិនបណ្តាលឱ្យមានស្លាកស្នាម ថែមទាំងជួយធ្វើឱ្យស្បែកស្រស់ថ្លា និងជំរុញបង្កើត Collagen ។

 

ពន្លឺជីវសាស្រ្តដោយអំពូល LED ក្នុងការព្យាបាលមុនកន្ទួលក្រហម៖ 

 

- នេះគឺជាការព្យាបាលដោយពន្លឺពណ៌បែបជីវសាស្ត្រ ជាពិសេសក្នុងការព្យាបាលជាតិពណ៌ស្បែក ប្រឆាំងនឹងអាឡែស៊ីស្បែក បង្រួមរន្ធរោម ជួយស្បែកដែលស្ងួត គគ្រើម ស្នាមអាចម៍រុយ និងស្នាមជាំបានប្រសើឡើងវិញ។

 

ពន្លឺជីវសាស្រ្ត៖

 

- គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកទេសទាំងពីរ បច្ចេកទេស photomodulation អំពូល LED ដែលមានអនុភាពខ្លាំង (ការព្យាបាលដោយពន្លឺ photodynamic) ជាមួយនឹងការព្យាបាលដោយអេឡិចត្រូម៉ាញ៉េទិច photomodulation (ចរន្តអគ្គិសនីយ៉ាងតូច និងអំពូល LED) ដើម្បីអនុវត្តនូវការព្យាបាលស្បែកដ៏បានច្រើន។

 

*បច្ចេកទេស photomodulation នៅក្នុង Bio-Light គឺស្រដៀងគ្នាទៅនឹងការព្យាបាលដោយពន្លឺធម្មជាតិ ហើយផ្អែកលើនិយមន័យនោះ គឺស្រដៀងនឹងនិយមន័យនៃ photosynthesis ដែលប្រើក្នុងធម្មជាតិ៖ កោសិការបស់យើងប្រើពន្លឺដូចជាថាមពលដើម្បីធ្វើប្រតិកម្មជីវគីមីជាច្រើនដូចជាខ្សែសង្វាក់នៃភាពរស្តារឡើងវិញ។

 
ប្រសិទ្ធភាព៖

 - ធានាច្រើនជាង ៩០% ក្រោយពីធ្វើការព្យាបាល ៦ សប្តាហ៍។

 

ការព្យាបាល៖

- ព្យាបាលក្នុងមួយសប្តាហ៍ម្តង ហើយព្យាបាលក្នុងរយៈពេល ៦ សប្តាហ៍។

 

2. ការព្យាបាលស្លាកស្នាមអាក្រក់ដោយ Laser Fractional CO2

 

ស្លាកស្នាមផត់ មុខខ្មូត

 

- ជាលទ្ធផលនៃការរលាកការស្លាប់ជាលិកាយ៉ាងទូលំទូលាយនៅក្នុងគល់រោម។

 

ស្នាមផ្លែ

 

- ជាលទ្ធផលនៃការផលិតសរសៃ collagen ច្រើនពេក។

 

 - នៅចុងឆ្នាំ ២០១១ ចំនួនអ្នកឯកទេសកែសម្ផស្សឈានមុខគេរបស់អឺរ៉ុបបានស្រាវជ្រាវដោយជោគជ័យ ៩០% នៃការព្យាបាលស្លាកស្នាម ចង្អូរជ្រួញ ល។ល ដំបៅលើផ្ទៃស្បែកខាងលើ និងជ្រៅ ជាដើម។

 

ពួកគេប្រើការជ្រៀតចូលជ្រៅនៃកាំរស្មីឡាស៊ែរ ថាមពលខ្ពស់នៃកាំរស្មីឡាស៊ែរជំរុញជាលិកាស្លាកស្នាមឱ្យរីកធំ ឬបំផ្លាញ ក្រៅពីនេះផ្ទៃដែលដំបៅក៏ត្រូវបានជំរុញដោយរលក RF ជួយឱ្យកោសិកាស្បែកនៅជុំវិញស្លាកស្នាមនោះនឹងបន្តបង្កើតឡើងវិញ ជំរុញជាលិកា Collagen សរសៃ Elastin ឱ្យស្តារឡើងវិញ។ ជួយឱ្យអ្នកស្អាតតាមបែបធម្មជាតិដូចមុន ថែមទាំងធ្វើឱ្យស្បែកក្មេងជាងវ័យ រលោង ភ្លឺថ្លាជាងមុន។

 

បច្ចុប្បន្ននេះ ក្រៅពីឧបករណ៍ឡាស៊ែរក៏នៅមានការជំនួយដ៏មានប្រសិទ្ធភាពរបស់បច្ចេកវិទ្យាកោសិកាដើម PRP ផងដែរ។ នេះគឺជាដំណើរការកើតជាថ្មីនៃសារពាង្គកាយដែលមានជីវិត។

 

មន្ទីរពេទ្យ Viet My បានវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការព្យាបាលបំបាត់ស្លាកស្នាម៖ ឡាស៊ែរ + RF។

 

ការប្រើប្រាស់ ឡាស៊ែរ Fractional CO2 ដើម្បីលុបស្លាកស្នាម៖ នេះគឺជាប្រភេទឡាស៊ែរដែលជោគជ័យបំផុតក្នុងការព្យាបាល៖ បំបាត់ស្លាកស្នាម ធ្វើឱ្យស្បែកស្រស់ថ្លា បំបាត់បន្ទាត់ស្នាមជ្រួញ អត្រាជោគជ័យ៖ ៥០ - ៦០% ក្រោយពីការព្យាបាលបាន ១-២ ដង។ ៧០ - ៨០% ក្រោយពី ៦ - ៩ ខែដែលបានធ្វើការព្យាបាល។

 

ចន្លោះនៃការព្យាបាលទាំង ២ ដង គឺពី ៣-៤ សប្តាហ៍។

 

រូបភាពមុន និងក្រោយពេលព្យាបាល។

 

điều trị mụn

 

điều trị sẹo

 

điều trị rạn da

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ