I. ទិដ្ឋភាពទូទៅនៃថ្គាមផត
ថ្គាមផតដែលត្រូវបានគេស្គាល់ថាជាសន្លាក់ខាំបញ្ច្រាស គឺជាស្ថានភាពមួយដែលថ្គាមខាងក្រោមមានការវិវឌ្ឍន៍ខ្លាំងពេកបើប្រៀបធៀបទៅនឹងថ្គាមខាងលើ ដែលនាំឱ្យមិនមានតុល្យភាពនៃរចនាសម្ព័ន្ធផ្ទៃមុខ។ ស្ថានភាពនេះមិនត្រឹមតែប៉ះពាល់ដល់សម្ផស្សប៉ុណ្ណោះទេ ថែមទាំងបង្កបញ្ហាមុខងារជាច្រើនដូចជា ពិបាកទំពារ ពិបាកបញ្ចេញសម្លេង ឈឺសន្លាក់ភ្ជាប់ឆ្អឹងថ្គាមនិងឆ្អឹងសៀតផ្កា និងប៉ះពាល់ដល់បញ្ហាផ្លូវចិត្តរបស់អ្នកជំងឺ។


ការកែបញ្ហាថ្គាមផត ចង្កាពយជួយឱ្យក្មេងស្រី 2K មានទំនុកចិត្ត ភ្លឺថ្លាជាងមុន។


II. មូលហេតុនៃការថ្គាមផត
1. កត្តាដំណពូជ
នេះគឺជាមូលហេតុទូទៅបំផុត ដែលទាក់ទងនឹងករណីភាគច្រើន។ ប្រសិនបើនរណាម្នាក់ក្នុងគ្រួសារមានជម្ងឺថ្គាមផត អត្រានៃតំណពូជគឺខ្ពស់។
2. កត្តាបរិស្ថាន
ទម្លាប់អាក្រក់ដូចជាការរុញអណ្តាត ការជញ្ជក់ដៃ ឬបញ្ហាខាំបបូរមាត់ខាងក្រោមពេលនៅក្មេងក៏អាចនាំឱ្យមានស្ថានភាពថ្គាមផតផងដែរ។
3. ការលូតលាស់របស់ឆ្អឹងថ្គាមមិនស្មើគ្នា
ថ្គាមខាងក្រោមមានការលូតលាស់ហួសកម្រិត ឬថ្គាមខាងលើមានការលូតលាស់តិចខ្លាំងពេក ដែលនាំឱ្យខូចទ្រង់ទ្រាយនៃរចនាសម្ព័នថ្គាម។
III. ការកំណត់ឱ្យសម្រាប់ការវះកាត់ដើម្បីព្យាបាលថ្គាមផត
ការវះកាត់ដើម្បីព្យាបាលថ្គាមផតត្រូវបានកំណត់ឱ្យក្នុងករណីដូចខាងក្រោម៖
- ថ្គាមផតធ្ងន់ធ្ងរដែលមិនអាចព្យាបាលបានដោយវិធីព្យាបាលកែទម្រង់ថ្គាមធ្មេញធម្មតា។
- អតុល្យភាពធ្ងន់ធ្ងររវាងថ្គាមខាងលើ និងខាងក្រោម ប៉ះពាល់យ៉ាងខ្លាំងដល់មុខងារទំពារ និងសម្ផស្សផ្ទៃមុខ។
- អ្នកជំងឺដែលចង់កែលម្អរូបរាង និងគុណភាពជីវិត។

IV. នីតិវិធីនៃការវះកាត់ថ្គាមផត
ការវះកាត់ព្យាបាលថ្គាមផត (Orthognathic Surgery) គឺជានីតិវិធីដ៏ស្មុគស្មាញដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងម៉ត់ចតរវាងគ្រូពេទ្យវះកាត់ថ្គាមមុខ គ្រូពេទ្យកែធ្មេញ និងអ្នកឯកទេសផ្សេងទៀត។ នីតិវិធីរួមមានជំហានដូចខាងក្រោមៈ
1. ការពិនិត្យ និងឡើងផែនការព្យាបាល
- ការវាយតម្លៃគ្លីនិក៖ វេជ្ជបណ្ឌិតនឹងពិនិត្យ ថតកាំរស្មីអ៊ិច ថតថ្គាមមុខ ដើម្បីវាយតម្លៃស្ថានភាពឆ្អឹង និងសន្លាក់ខាំ។
- ការវិភាគផ្ទៃមុខ៖ ការប្រើឧបករណ៍ឌីជីថលដើម្បីក្លែងធ្វើផ្ទៃមុខបន្ទាប់ពីការវះកាត់ ជួយអ្នកជំងឺអាចមើលឃើញលទ្ធផលមុនពេលវះកាត់។
- ការឡើងផែនការលម្អិត៖ ការជ្រើសរើសវិធីសាស្ត្រវះកាត់សមស្របដោយផ្អែកលើរចនាសម្ព័ន្ធថ្គាម និងបំណងប្រាថ្នារបស់អ្នកជំងឺ។
2. យកស្នាមធ្មេញមុនពេលវះកាត់
- កំណត់សន្លាក់ខាំបច្ចុប្បន្ន៖ វាយតម្លៃភាពមិនស្មើគ្នារវាងថ្គាមខាងលើ និងខាងក្រោម។
- បង្កើតផែនការព្យាបាលច្បាស់លាស់៖ បង្កើតគំរូ 3D នៃថ្គាមធ្មេញ ដើម្បីរៀបចំផែនការលម្អិតអំពីទីតាំងឆ្អឹងដែលត្រូវការកែតម្រូវ។
- ប៉ាស្មានលទ្ធផលក្រោយការវះកាត់៖ ក្លែងធ្វើសន្លាក់ខាំថ្មី និងធានាតុល្យភាពរវាងថ្គាមទាំងពីរ។
- ជំនួយការផលិតឧបករណ៍កែធ្មេញ (បើចាំបាច់)៖ ជាពិសេសក្នុងករណីដែលចាំបាច់ត្រូវតែកែធ្មេញមុន ឬក្រោយការវះកាត់។
3. ការវះកាត់កែទម្រង់ឆ្អឹងថ្គាម
3.1: ការវះកាត់កែទម្រង់ឆ្អឹងថ្គាមខាងក្រោម (BSSO - Bilateral Sagittal Split Osteotomy)
តើនៅពេលណាដែលត្រូវការវះកាត់កែឆ្អឹងថ្គាមខាងក្រោម ?
- ថ្គាមខាងក្រោមមានការលូតលាស់ហួសកម្រិត ដែលលយចេញទៅមុខជាងថ្គាមខាងលើ។
- អ្នកជំងឺមានសន្លាក់ខាំបញ្ច្រាស ប៉ុន្តែថ្គាមខាងលើនៅតែលូតលាស់ធម្មតា។
នីតិវិធីអនុវត្ត
- កាត់ឆ្អឹងថ្គាមខាងក្រោម: វេជ្ជបណ្ឌិតធ្វើការកាត់បញ្ឈរនៅលើថ្គាមខាងក្រោមទាំងសងខាង នៅជិតសន្លាក់ថ្គាម។ បន្ទាប់មកឆ្អឹងថ្គាមត្រូវបានរុញមកក្រោយវិញដើម្បីឱ្យសន្លាក់ខាំបានទៅទីតាំងមានតុល្យភាព។
- ការដាក់ភ្ជាប់ឆ្អឹង៖ ឆ្អឹងក្រោយការកែតម្រូវត្រូវបានដាក់ភ្ជាប់ដោយវីសឬដង្កៀប titan ដើម្បីធានាបាននូវលំនឹង។
គុណសម្បត្តិ
- ការវះកាត់ធ្វើឡើងពីខាងក្នុងមាត់ ដោយមិនបន្សល់ស្លាកស្នាមនៅខាងក្រៅឡើយ។
- ពេលវេលាអនុវត្តលឿន (ប្រហែល 2-3 ម៉ោង)។

3.2: ការវះកាត់កែទម្រង់ឆ្អឹងថ្គាមខាងលើ (Lefort I Osteotomy)
តើនៅពេលណាដែលត្រូវការវះកាត់កែឆ្អឹងថ្គាមខាងលើ?
- ថ្គាមខាងលើលូតលាស់តិចតួចខ្លាំងពេក ផតចូលទៅក្នុងច្រើនពេកថ្គាមខាងក្រោម។
- ក្នុងករណីដែលថ្គាមខាងលើមិនមានតុល្យភាព ឬមានភាពវៀច ប៉ះពាល់ដល់មុខងារ និងសម្ផស្ស។
នីតិវិធីអនុវត្ត
- កាត់ឆ្អឹងថ្គាមខាងលើ៖ វេជ្ជបណ្ឌិតកាត់ទទឹងឆ្អឹងថ្គាមខាងលើ (Lefort I line) បំបែកផ្នែកថ្គាមចេញពីលលាដ៏ក្បាល។
- ផ្លាស់ទីតាំងថ្គាមខាងលើ៖ ថ្គាមខាងលើត្រូវបានយកទៅខាងមុខ ឬកែតម្រូវតាមទិសដៅចាំបាច់ ដើម្បីទទួលបាននូវតុល្យភាព។
- ការដាក់ភ្ជាប់ឆ្អឹងខាងលើ៖ ឆ្អឹងត្រូវបានដាក់ភ្ជាប់ដោយវីសឬដង្កៀបពិសេស។
គុណសម្បត្តិ
- ជួយកែលម្អដ៏ច្បាល់លាស់វណ្ឌវង្កទម្រង់មុខ និងរចនាសម្ព័ន្ធសន្លាក់ខាំ។
- អាចត្រូវបានផ្សំជាមួយនឹងការកែតម្រូវទទឹងនៃថ្គាមខាងលើឬការផ្លាស់ប្តូរកម្ពស់នៃផ្ទៃមុខ។

3.3: ការវះកាត់ថ្គាមទាំងពីរ (Double Jaw Surgery)
តើពេលណាត្រូវវះកាត់ថ្គាមទាំងពីរ?
- ទាំងថ្គាមខាងលើ និងខាងក្រោមមិនមានតុល្យភាពយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សម្ផស្ស និងមុខងារយ៉ាងខ្លាំង។
- ករណីនៃថ្គាមផត រួមផ្សំជាមួយនឹងចង្កាវៀច ឬបញ្ហាស្មុគស្មាញផ្សេងទៀត។
នីតិវិធីអនុវត្ត
- ការកែថ្គាមខាងលើ (Lefort I)៖ ថ្គាមខាងលើត្រូវលយចេញទៅមុខ ឬកែតម្រូវតាមទិសដៅអាស្រ័យលើផែនការ។
- ការកែថ្គាមខាងក្រោម (BSSO)៖ ថ្គាមខាងក្រោមត្រូវបានរុញមកក្រោយ ដោយត្រូវគ្នានឹងទីតាំងនៃថ្គាមខាងលើ។
- ការកែតម្រូវលម្អិត៖ ថ្គាមទាំងពីរត្រូវបានកែតម្រូវស្របគ្នា ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាអំពីសន្លាក់ខាំ និងទម្រង់មុខ។
- ការដាក់ភ្ជាប់ឆ្អឹង៖ ប្រើវីស និងដង្កៀបដើម្បីដាក់ភ្ជាប់ថ្គាមទាំងពីរបន្ទាប់ពីការវះកាត់។
គុណសម្បត្តិ
- ប្រសិទ្ធភាពទាំងស្រុង ធ្វើអោយប្រសើរឡើងទាំងមុខងារទំពារ និងសម្ផស្សផ្ទៃមុខ។
- ស័ក្តិសមសម្រាប់ករណីស្មុគស្មាញ ដែលការកែតម្រូវថ្គាមតែមួយខាងមិនគ្រប់គ្រាន់ដើម្បីទទួលបាននូវតុល្យភាព។
3.4: ការវះកាត់កាត់កែឆ្អឹងចង្កា (Genioplasty)
តើត្រូវការវះកាត់កាត់កែឆ្អឹងចង្កានៅពេលណា?
- ថ្គាមផតគឺបណ្តាលមកពីចង្កាវែង ឬលយចេញពេក ប៉ុន្តែថ្គាមខាងលើ និងខាងក្រោមនៅតែមានតុល្យភាព។
- ការវះកាត់កាត់កែចង្កាអាចត្រូវបានអនុវត្តតែខ្លួនឯង ឬរួមបញ្ចូលគ្នាជាមួយនឹងការវះកាត់កែថ្គាម។
នីតិវិធីអនុវត្ត
- កាត់កែឆ្អឹងចង្កា: វេជ្ជបណ្ឌិតនឹងកាត់ចុងឆ្អឹងចង្កា បន្ទាប់មករុញវាមកក្រោយ ឬកែតម្រូវវាទៅទីតាំងដែលចង់បាន។
- ការដាក់ភ្ជាប់ឆ្អឹងចង្កា: ឆ្អឹងត្រូវបានដាក់ភ្ជាប់ដោយវីសឬដង្កៀប titan ដើម្បីធានាបាននូវលំនឹង។
គុណសម្បត្តិ
- ជួយកែលម្អទម្រង់ផ្ទៃមុខក្នុងករណីដែលចង្កាគឺជាមូលហេតុចម្បងនៃការថ្គាមផត។
- ការវះកាត់គឺមិនមានភាពឈ្លានពានជាងការកែថ្គាមខាងលើ ឬខាងក្រោម។
3.5: ការវះកាត់កែទម្រង់ថ្គាម និងផ្ទៃមុខរួមបញ្ចូលគ្នា
ក្នុងករណីខ្លះ ថ្គាមផតត្រូវបានផ្សំជាមួយភាពមិនប្រក្រតីផ្សេងទៀតដូចជា មុខកោង ចង្កាកោង ឬអតុល្យភាពនៃផ្ទៃមុខទាំងមូល។ នៅពេលនេះ វេជ្ជបណ្ឌិតនឹងរៀបចំផែនការព្យាបាលទាំងស្រុង រួមមានៈ
• កែទម្រង់ថ្គាមខាងលើ និងខាងក្រោម។
• រួមផ្សំកែទម្រង់ឆ្អឹងថ្ពាល់ និងចង្កា ឬកែវណ្ឌវង្កទម្រង់មុខផ្សេងទៀត ដើម្បីទទួលបានលទ្ធផលកែសម្ផស្សបានល្អបំផុត។
- កែទម្រង់ថ្គាមខាងលើ និងខាងក្រោម។
- រួមផ្សំកែទម្រង់ឆ្អឹងថ្ពាល់ និងចង្កា ឬកែវណ្ឌវង្កទម្រង់មុខផ្សេងទៀត ដើម្បីទទួលបានលទ្ធផលកែសម្ផស្សបានល្អបំផុត។
នីតិវិធីអនុវត្ត
- ការកាត់ឆ្អឹងចង្កា៖ វេជ្ជបណ្ឌិតនឹងកាត់ផ្នែកចុងឆ្អឹងចង្កា បន្ទាប់មករុញវាមកក្រោយ ឬកែតម្រូវវាទៅទីតាំងដែលចង់បាន។
- ការដាក់ភ្ជាប់ឆ្អឹងចង្កា៖ ឆ្អឹងត្រូវបានដាក់ភ្ជាប់ដោយវីសឬដង្កៀប titan ដើម្បីធានាបាននូវលំនឹង។
គុណសម្បត្តិ
- ជួយកែលម្អទម្រង់មុខក្នុងករណីដែលចង្កាជាមូលហេតុចម្បងនៃការធ្វើឱ្យថ្គាមផត។
- ការវះកាត់គឺមិនមានភាពឈ្លានពានជាងការកែថ្គាមខាងលើ ឬខាងក្រោម។
4. ក្រោយការវះកាត់ និងការថែទាំបន្ទាប់ពីការវះកាត់
4.1: របបអាហារបន្ទាប់ពីការវះកាត់
ដោយសារការវះកាត់ថ្គាមប៉ះពាល់ដល់សមត្ថភាពទំពាររបស់អ្នកក្នុងដំណាក់កាលដំបូង របបអាហារសមស្របនឹងជួយអ្នកឱ្យជាសះស្បើយឡើងវិញបានឆាប់រហ័ស។
ដំណាក់កាលទី 1: 1-2 សប្តាហ៍ដំបូងបន្ទាប់ពីការវះកាត់
- អាហាររាវទាំងស្រុង៖ គួរញ៉ាំតែអាហាររាវដូចជាស៊ុប បបររាវ ទឹកក្រឡុក ទឹកដោះគោ និងទឹកផ្លែឈើដែលគ្មានជាតិអាស៊ីត។ នេះនឹងជួយជៀសវាងការសម្ពាធលើឆ្អឹងថ្គាម។
- ញ៉ាំបន្តិចម្ដងៗ៖ ផឹក ឬញ៉ាំអាហារជាមួយស្លាបព្រាតូចមួយ ដើម្បីកំណត់ចលនារបស់ថ្គាម។
ដំណាក់កាលទី 2: 2-4 សប្តាហ៍បន្ទាប់ពីការវះកាត់
- អាហារទន់៖ ផ្លាស់ប្តូរបន្តិចម្តងៗទៅអាហារទន់ៗ ដូចជាបបរខាប់ មីសរសៃតូច ប៉ាយជ្រាយ ឬដំឡូងបារាំងកិន។
- អាហារទន់៖ ផ្លាស់ប្តូរបន្តិចម្តងៗទៅអាហារទន់ៗ ដូចជាបបរខាប់ មីសរសៃតូច ប៉ាយជ្រាយ ឬដំឡូងបារាំងកិន។
ដំណាក់កាលទី 3: បន្ទាប់ពី 4 សប្តាហ៍
- ហាត់ទំពារដោយថ្នមៗ៖ អ្នកអាចចាប់ផ្តើមញ៉ាំអាហារទន់ៗ ប៉ន្តែត្រូវទំពារដោយប្រុងប្រយ័ត្ន ដូចជាសាច់ស្ងោរឱ្យទន់ ត្រីចំហុយ ឬបន្លែចំអិនឱ្យទន់។
- បន្តជៀសវាងអាហាររឹង និងមានភាពយឺត៖ ជៀសវាងអាហារដែលអាចបង្កសម្ពាធលើថ្គាម ដូចជាស្ករកៅស៊ូ ឆ្អឹងខ្ចី ឬអាហារដែលត្រូវការកម្លាំងដើម្បីខាំ។
4.2: សម្រាក និងថែទាំកន្លែងដែលធ្វើការវះកាត់
សម្រាកឱ្យបានត្រឹមត្រូវ
- កំណត់ការធ្វើលំហាត់ប្រាណខ្លាំង៖ យ៉ាងហោចណាស់ 4 សប្តាហ៍ដំបូង ជៀសវាងការលេងកីឡា ឬសកម្មភាពហត់នឿយដែលអាចប៉ះពាល់ដល់មុខ។
- គេងឱ្យត្រូវរបៀប៖ គេងដោយលើកក្បាលរបស់អ្នកឡើងខ្ពស់ (ប្រើខ្នើយទ្រាប់ឱ្យខ្ពស់ជាងធម្មតា) ដើម្បីកាត់បន្ថយការហើម និងធ្វើអោយចរាចរឈាមប្រសើរឡើង។
- សម្រាកឱ្យបានគ្រប់គ្រាន់៖ គេង 7-9 ម៉ោងក្នុងមួយយប់ ជៀសវាងសម្ពាធ ឬធ្វើការងារហួសកម្លាំងអំឡុងពេលនៃការជាសះស្បើយឡើងវិញ។
ការថែរក្សាថ្គាម និងអនាម័យមាត់
- លាងសម្អាតថ្នមៗ៖ ប្រើច្រាសដុសធ្មេញទន់ៗ និងទឹកខ្ពុរមាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីរក្សាមាត់របស់អ្នកឱ្យស្អាត និងការពារការឆ្លងមេរោគ។
- ស្អំទឹកកកសម្រាប់រយៈពេល 48 ម៉ោងដំបូង៖ ជួយកាត់បន្ថយការហើម និងការឈឺចាប់។ បន្ទាប់ពីនោះ អ្នកអាចប្តូរទៅស្អំក្តៅតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក។
- ញុំាំថ្នាំតាមវេជ្ជបញ្ជា៖ លេបថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងការរលាក ឬថ្នាំអង់ទីប៊ីយោទិចក្នុងកម្រិតត្រឹមត្រូវ និងតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតរបស់អ្នក។
V. អត្ថប្រយោជន៍នៃការវះកាត់ថ្គាមផត
1. កែលម្អសម្ផស្សផ្ទៃមុខ៖ ការវះកាត់ជួយឱ្យផ្ទៃមុខកាន់តែមានតុល្យភាព ដែលនាំមកនូវភាពស៊ីសង្វាក់ដល់រចនាសម្ព័ន្ធឆ្អឹង និងវណ្ដវង្កទម្រង់មុខ។
2. ស្ដារមុខងារទំពារ៖ ការកែតម្រូវសន្លាក់ខាំជួយអ្នកជំងឺឱ្យញ៉ាំ និងទំពារកាន់តែបានងាយស្រួល។
3. បង្កើនទំនុកចិត្ត និងគុណភាពជីវិត៖ ជាមួយនឹងរូបរាងថ្មី អ្នកជំងឺតែងតែមានអារម្មណ៍ជឿជាក់លើការទំនាក់ទំនង និងជីវិតប្រចាំថ្ងៃ។
VI. កំណត់ចំណាំសំខាន់ៗមួយចំនួន
- តាមដានរោគសញ្ញាមិនធម្មតា៖ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ហើម និងឈឺចាប់ក្នុងរយះពេលយូរ ក្តៅខ្លួនខ្លាំង ហូរឈាមខ្លាំង ឬការស្ពឹកដែលមិនស្រក សូមទាក់ទងគ្រូពេទ្យជាបន្ទាន់។
- មិនធ្វើចលនាថ្គាមតាមចិត្តឯង៖ ជៀសវាងសកម្មភាពដូចជា ស្ងាបខ្លាំង ឬខាំខ្លាំងៗក្នុងរយះពេលដំបូង ដើម្បីកុំឱ្យប៉ះពាល់ដល់ឆ្អឹងថ្គាមដែលកំពុងជាសះស្បើយ។
- ពិនិត្យឡើងវិញជាប្រចាំ៖ ទៅពិនិត្យឡើងវិញតាមការណាត់ ដើម្បីឱ្យគ្រូពេទ្យរបស់អ្នកអាចតាមដានវឌ្ឍនភាពនៃការជាសះស្បើយរបស់អ្នក និងធ្វើការកែតម្រូវប្រសិនបើចាំបាច់។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។