ចាក់ខ្លាញ់បំពេញតាមតំបន់

ចាក់ខ្លាញ់ផ្ទាល់ខ្លួន

 

ចាក់ខ្លាញ់ផ្ទាល់ខ្លួនគឺជានីតិវិធីវះកាត់កែសម្ផស្សដែលប្រើជាលិកាខ្លាញ់ចេញពីរាងកាយរបស់អតិថិជនដើម្បីស្ដារឡើងវិញនូវភាពពេញលេញ និងធ្វើអោយប្រសើរឡើងនូវបញ្ហាផ្ទៃមុខ និងរាងកាយដែលបណ្តាលមកពីភាពចាស់ របួស ឬកត្តាតំណពូជ។

 

នីតិវិធីនេះរួមមានពីរដំណាក់កាល៖ ការយកជាលិកាខ្លាញ់ចេញពីតំបន់ដែលមានខ្លាញ់លើស (ជាធម្មតា ក្បាលពោះ គូទ និងភ្លៅ) បន្ទាប់មកបង្វិលយកខ្លាញ់សុទ្ធ និងចាក់វាទៅក្នុងកន្លែងដែលត្រូវការបំពេញ។ ខ្លាញ់ផ្ទាល់ខ្លួនត្រូវបានគេចាត់ទុកថាជាសារធាតុបំពេញជីវសាស្រ្តដ៏ស័ក្តិសមបំផុតដោយសារតែភាពសមស្របគ្នាទាំងស្រុងជាមួយនឹងរាងកាយ កាត់បន្ថយហានិភ័យនៃអាឡែស៊ី ឬការបដិសេធ។

 

នីតិវិធីនេះអាចត្រូវបានអនុវត្តទៅលើតំបន់ផ្សេងៗជាច្រើនដូចជា៖ ការធ្វើឱ្យផ្ទៃមុខក្មេងជាងវ័យ ការពង្រីកដើមទ្រូង ការពង្រីកត្រគាក និងការបំពេញតំបន់ផ្សេងទៀតនៃរាងកាយ។

 

cấy mỡ tự thân giúp làm đầy khu vực điều trị

 

ការចាក់ខ្លាញ់ផ្ទាល់ខ្លួនបំពេញជួយបំពេញកន្លែងដែលខ្វះខ្លាញ់ ជួយបន្តឹងស្បែក និងកាត់បន្ថយស្នាមជ្រួញ។

 

តើការវះកាត់ចាក់បំពេញខ្លាញ់មានអត្ថប្រយោជន៍អ្វីខ្លះ?

 

ការវះកាត់ចាក់បំពេញខ្លាញ់ជួយស្ដារឡើងវិញនូវភាពពេញលេញ និងរលោងទៅកាន់ផ្នែកនៃរាងកាយដែលមានភាពខ្វះខាតខ្លាញ់ ឬមិនមានរូបរាងស្អាត។

 

នៅលើមុខ៖ នីតិវិធីជួយបំពេញភាពផតនៃតំបន់សៀតផ្កា ថ្ងាស ថ្ពាល់ រន្ធភ្នែក ផ្នត់ ចង្អូរថ្ពាល់ ច្រមុះ និងចង្កា ថែមទាំងជួយបំបាត់ភាពជ្រីវជ្រួញ កែលម្អស្បែកដែលយារធ្លាក់ នាំមកនូវភាពក្មេងវ័យឡើងវិញ។

 

នៅលើដងខ្លួន៖ ការចាក់បំពេញខ្លាញ់ជួយឱ្យរាងកាយមានតុល្យភាព និងទាក់ទាញជាងមុនសម្រាប់ត្រគាក និងដើមទ្រូង បង្កើតបានជាខ្សែកោងធម្មជាតិដែលសមនឹងសមាមាត្ររាងកាយដែលស្រស់ស្អាត។ លទ្ធផលគឺនាំមកនៅរូបរាងរស់រវើក និងមានសុខភាពល្អ។

 

Mô phỏng việc cấy mỡ tạo hình cơ thể

 

ការក្លែងធ្វើការចាក់បំពេញខ្លាញ់សម្រាប់រាងកាយ

 

ការកំណត់អោយ?

 

ការវះកាត់ចាក់បំពេញខ្លាញ់ផ្តល់នូវការកែលម្អសោភ័ណភាពជាច្រើន។ ករណីនៅខាងក្រោមនឹងទទួលបានលទ្ធផលដ៏ល្អបំផុត៖

 

សម្រាប់ការវះកាត់ចាក់បំពេញខ្លាញ់ ផ្ដល់ផ្ទៃមុខក្មេងជាងវ័យ៖

 

- ថ្ងាស - តំបន់សៀតផ្កា៖ ស្បែកដែលជ្រីវជ្រួញ មានចំណុចផតជ្រៅ។

- ឆ្អឹងថ្ពាល់៖ ឆ្អឹងថ្ពាល់ទាប ផត ស្លេកស្លាំង (អាចរួមផ្សំជាមួយនឹងការវះកាត់លើកសាច់ដុំថ្ពាល់ ឬនៅបានហៅថាលើកសាច់ដុះផ្លែប៉ោម  ដើម្បីធ្វើអោយផ្ទៃកណ្តាលនៃមុខមានភាពកម្មេងវ័យឡើងវិញ)។

 

 

អតិថិជនធ្វើការចាក់បំពេញខ្លាញ់ថ្ពាល់ និងសៀតផ្កា

 

bơm mỡ thái dương

 

ផ្ទៃមុខរបស់អតិថិជនកាន់តែក្មេងជាងវ័យ បន្ទាប់ពីចាក់ខ្លាញ់ថ្ពាល់ និងដំបន់សៀតផ្កា។

 

làm đầy vùng mặt

 

អតិថិជនបន្ទាប់ពីចាក់បំពេញខ្លាញ់ថ្ពាល់ និងតំបន់សៀតផ្កា។

 

- តំបន់ភ្នែក៖ ត្របកភ្នែកយារធ្លាក់ ស្លេកស្លាំង បង្កើតស្នាមចង្អូរនៃត្របកភ្នែកខាងក្រោម។

 

 

រូបភាពមុន និងក្រោយ អតិថិជនចាក់បំពេញខ្លាញ់រន្ធភ្នែក។

 

 

អតិថិជនដែលមានអាយុ ៦០ ឆ្នាំបន្ទាប់ពីចាក់ខ្លាញ់ត្របកភ្នែកខាងក្រោម បំពេញចង្អូរថ្ពាល់ និងបន្តឹងស្បែកមុខអំបោះ។

 

តំបន់ចន្លោះចិញ្ចើម៖ ស្នាមជ្រួញជ្រៅ ស្នាមជើងក្អែកច្បាស់។

-បបូរមាត់៖ កែមបបូមាត់ស្តើង ស្លេក។

- ថ្គាម - ចង្កា៖ មុខខ្វះកែមថ្គាមច្បាស់លាស់ (អាចផ្សំជាមួយនឹងការបូមខ្លាញ់បៀរកដើម្បីបង្កើតកែមថ្គាមមុតស្រួចជាងមុន)។

 

សម្រាប់ការវះកាត់កែរូបរាងកាយ៖

 

 

ករណីម្តាយដែលទើបសម្រាលកូន 9x ផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីអនុវត្តបូមខ្លាញ់ក្បាលពោះ និងប្រើខ្លាញ់នេះដើម្បីចាក់ពង្រីកត្រគាក។

 

- ដៃ - ម្រាមដៃ៖ ការចែកចាយបរិមាណមិនស្មើគ្នា សរសៃវ៉ែន ធ្វើអោយរូបរាងចាស់។

 

bơm mỡ làm đầy bàn tay

 

រូបភាពមុន និងក្រោយពេលចាក់បំពេញខ្លាញ់ ចាក់បំពេញបាតដៃ។

 

- ដើមទ្រូង - ត្រគាក៖ ទំហំតូច ខ្វះភាពកោង ធ្វើអោយរូបរាងខ្វះភាពទាក់ទាញ។

 

nâng ngực bằng mỡ của bạn

 

រូបភាពមុន និងក្រោយការពង្រីកសុដន់ជាមួយនឹងចាក់ខ្លាញ់ផ្ទាល់ខ្លួន។

 

 

រូបភាពមុន/ក្រោយ អតិថិជនបូមខ្លាញ់ - ពង្រីកត្រគាកជាមួយខ្លាញ់ផ្ទាល់ខ្លួន។

 

- តំបន់ផ្សេងទៀត៖ តំបន់រាងកាយដែលមានអតុល្យភាពអំពីបរិមាណ ចាំបាច់ត្រូវការបង្កើតសមាមាត្រស៊ីសង្វាក់គ្នា។

 

ការមិនកំណត់អោយ។

 

ជាការព្យាបាលកែសម្ផស្សផ្សេងទៀត មិនមែនគ្រប់គ្នាសុទ្ធតែស័ក្តិសមសម្រាប់ការវះកាត់ចាក់ខ្លាញ់បំពេញនោះទេ។ ករណីខាងក្រោមគួរតែត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន ឬពន្យារពេល៖

 

ការមិនកំណត់អោយជាដាច់ខាត។

 

- មានជំងឺរ៉ាំរ៉ៃដែលមិនទាន់ព្យាបាលបានល្អទាំងស្រុង ដូចជា ទឹកនោមផ្អែម ការហូរឈាមខុសប្រក្រតី ភាពស៊ាំចុះខ្សោយ។

- ឆ្លងមេរោគនៅតំបន់ព្យាបាល។

- ជាករណីដែលត្រូវកំណត់ការវះកាត់ ដូចជាស្ត្រីកំពុងមានផ្ទៃពោះ។

 

ដំណើការលម្អិតអំពីនីតិវិធីវះកាត់

 

ការវះកាត់ចាក់បំពេញដោយខ្លាញ់ផ្ទាល់ខ្លួនមានបួនដំណាក់កាលសំខាន់ៗ៖ ការធ្វើផែនការព្យាបាល ការបូមយកជាតិខ្លាញ់ ការបន្សុទ្ធជាតិខ្លាញ់ និងការចាក់ខ្លាញ់ចូលតំបន់ត្រូវការ។ ដំណាក់កាលនីមួយៗទាមទារនូវបច្ចេកទេសឯកទេស ឧបករណ៍ទំនើបៗ និងគ្រូពេទ្យដែលមានបទពិសោធន៍។

 

Mỡ được thu hoạch tại bụng hoặc đùi và cấy để trẻ hóa mặt 

 

ខ្លាញ់ត្រូវបានបូមយកពីក្បាលពោះ ឬភ្លៅ ហើយបានចាក់ចូលតំបន់ត្រូវការបំពេញដើម្បីធ្វើឱ្យមុខក្មេងជាងវ័យ។

 

ការរៀបចំផែនការព្យាបាល និងការរៀបចំមុនពេលវះកាត់

 

វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យទាំងស្រុង ដើម្បីវាយតម្លៃតំបន់ព្យាបាល ពិនិត្យមើលឯកសាវេជ្ជសាស្ត្រ ធ្វើការពិនិត្យគ្លីនិក និងការធ្វើតេស្តឈាម។ ដោយផ្អែកលើតម្រូវការសោភ័ណភាព និងស្ថានភាពសុខភាព វេជ្ជបណ្ឌិតនឹងផ្តល់ការណែនាំលើការកែសម្រួលរបៀបរស់នៅដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពលទ្ធផលវះកាត់។

 

ព្រោះតែការចាក់បំពេញខ្លាញ់តែងតែត្រូវបានផ្សំជាមួយការបូមខ្លាញ់តំបន់ដែលយកខ្លាញ់ (ភ្លៅខាងក្នុង ក្បាលពោះខាងក្រោម ខ្នង) ការធ្វើផែនការយ៉ាងប្រុងប្រយ័ត្នគឺជាគន្លឹះក្នុងការធានានូវលទ្ធផលសោភ័ណភាពសម្រាប់ទាំងតំបន់យកខ្លាញ់ និងតំបន់ទទួល។ របបព្យាបាលនឹងត្រូវបានកំណត់ជាលក្ខណៈផ្ទាល់ខ្លួនដោយផ្អែកលើកត្តាខាងក្រោម៖ 

 

កំចាក់ខ្លាញ់លើផ្ទៃមុខដោយលែក៖

 

- អតិថិជនស្គោម មានខ្លាញ់តិច៖ ផែនការបូមខ្លាញ់ត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការបង្កើតប្រហោង ឬអតុល្យភាពនៅក្នុងតំបន់ដែលយកខ្លាញ់។

 

ចាក់ខ្លាញ់បង្កើតរូបរាងដងខ្លួន៖

 

- ករណីខ្លាញ់គ្រប់គ្រាន់សម្រាប់ចាក់៖ ការវះកាត់អាចធ្វើបានភ្លាមៗ រួមផ្សំជាមួយការបូមខ្លាញ់ ដើម្បីបង្កើតប្រសិទ្ធភាពទាំងស្រុង រួមបញ្ចូលគ្នានូវការកាត់បន្ថយជាតិខ្លាញ់នៅក្នុងតំបន់ដែលមានខ្លាញ់លើស និងបង្កើនបរិមាណនៃតំបន់ដែលខ្វះខាត។

 

- ករណីខ្លាញ់តិចជាងតម្រូវការសម្រាប់ការចាក់៖ ប្រសិនបើបរិមាណខ្លាញ់បច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ការចាក់ វេជ្ជបណ្ឌិតអាចរៀបចំផែនការពន្យារពេលការវះកាត់ និងណែនាំអតិថិជនឱ្យឡើងទម្ងន់តាមវិធីគ្រប់គ្រងដើម្បីឱ្យមានជាតិខ្លាញ់គ្រប់គ្រាន់សម្រាប់ការចាក់។ 

 

សមត្ថភាពផ្ទុកជាតិខ្លាញ់នៃតំបន់ទទួល៖

 

វេជ្ជបណ្ឌិតកំណត់ចំនួនអតិបរមានៃជាតិខ្លាញ់ដែលអាចត្រូវបានចាក់ដោយសុវត្ថិភាពទៅកន្លែងព្យាបាលនីមួយៗដោយផ្អែកលើ៖ 

 

- ការបត់បែនរបស់ស្បែក និងរចនាសម្ព័ន្ធជាលិកាដើម្បីកំណត់បរិមាណអតិបរមានៃជាតិខ្លាញ់ដែលយកចាក់។

 

- ការផ្គត់ផ្គង់ឈាមទៅជាតិខ្លាញ់ដែលបានចាក់ (បង្កើនអត្រារស់រាននៃជាតិខ្លាញ់ដែលបានចាក់ រក្សាលទ្ធផលរយៈពេលវែងសម្រាប់អតិថិជន) ។

 

ជំហានបូមប្រមូលយកខ្លាញ់

 

 

Review top 4 បច្ចេកវិទ្យាបូមខ្លាញ់ឈានមុខគេលើពិភពលោកដែលកំពុងអនុវត្តនៅមន្ទីរពេទ្យកែសម្ផស្ស Viet My

 

វេជ្ជបណ្ឌិតជ្រើសរើសវិធីសាស្ត្របូមខ្លាញ់សមស្របដោយផ្អែកលើបរិមាណជាតិខ្លាញ់ដែលត្រូវបូមប្រមូល ស្ថានភាពសុខភាពរបស់អតិថិជន និងបច្ចេកវិទ្យាដែលមាន។ ដោយសារតែបច្ចេកទេសនៃការបូមខ្លាញ់មានភាពខុសប្លែកគ្នានៅក្នុងយន្តការនៃការបំផ្លាញជាលិកាខ្លាញ់ គុណភាពនៃជាតិខ្លាញ់ដែលទទួលបាន និងសោភ័ណភាពនៃតំបន់យកខ្លាញ់គឺអាស្រ័យចម្បងលើជំនាញរបស់វេជ្ជបណ្ឌិត និងឧបករណ៍ដែលបានប្រើប្រាស់។

 

នីតិវិធីនៃការបូមខ្លាញ់

 

បន្ទាប់ពីការចាក់ថ្នាំស្អឹក នីតិវិធីមានពីរដំណាក់កាល៖

 

1. ការរំលាយជាតិខ្លាញ់/ការបំផ្លាញខ្លាញ់៖ ការប្រើប្រាស់បច្ចេកវិទ្យាឯកទេសដើម្បីបំផ្លាញរចនាសម្ព័ន្ធកោសិកាខ្លាញ់។

2. បូមខ្លាញ់៖ ការប្រមូលជាតិខ្លាញ់ដែលបានកែច្នៃតាមរយៈប្រព័ន្ធបំពង់ cannula។

 

បច្ចេកវិជ្ជាបូមខ្លាញ់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My៖

 

  • Microaire (សហរដ្ឋអាមេរិក)៖ បច្ចេកវិទ្យា cannula ចលនាមុខក្រោយ។
  • BodyJet (អាឡឺម៉ង់)៖ បច្ចេកវិជ្ជាបំផ្លាញជាតិខ្លាញ់ដោយប្រើម៉ាស៊ីនបាញទឹកដែលមានសម្ពាធខ្ពស់។
  • Lysonix (សហរដ្ឋអាមេរិក)៖ បច្ចេកវិទ្យារលោកអ៊ុលត្រាសោនប្រេកង់ខ្ពស់។
  • Liposonix (សហរដ្ឋអាមេរិក)៖ បច្ចេកវិទ្យារលោកអ៊ុលត្រាសោនបែបប្រមូលរលោក (HIFU)។

 

ជាមួយនឹងបច្ចេកវិទ្យាបំផ្លាញជាតិខ្លាញ់ (Microaire, BodyJet, Lysonix) ខ្លាញ់ត្រូវបានបូមដោយផ្ទាល់តាមរយៈប្រព័ន្ធបូមដែលភ្ជាប់ទៅនឹងក្បាល cannula ។ ជាមួយនឹងបច្ចេកវិជ្ជា Liposonix ជាតិខ្លាញ់ត្រូវបានរាវនៅនឹងកន្លែង ហើយវេជ្ជបណ្ឌិតប្រមូលវាតាមរយៈរន្ធតូចមួយនៅក្នុងតំបន់ព្យាបាល។

 

ជំហានបំបែក និងជម្រើសកោសិកាខ្លាញ់

 

ត្រូវតែកត់សម្គាល់ថាសូលុយស្យុងដែលទទួលបានដោយការបូមយកខ្លាញ់ខាងលើមិនគ្រាន់តែរួមមានកោសិកាខ្លាញ់ ដែលសមរម្យសម្រាប់ការចាក់នោះទេ ថែមទាំងនៅមានជាតិជាច្រើនដែលត្រូវការយកចេញ។ 

 

Dung dịch mỡ sau khi phân tầng thành công 

 

សូលុយស្យុងជាតិខ្លាញ់បន្ទាប់ពីការបំបែកជោគជ័យ

 

ការចាក់ខ្លាញ់

 

បន្ទាប់ពីជាតិខ្លាញ់ត្រូវបានបន្សុតរួច វេជ្ជបណ្ឌិតនឹងបំពេញជាតិខ្លាញ់ទៅក្នុងបំពង់ចាក់ ឬកាំភ្លើងបាញ់ខ្លាញ់ដែលមានទំហំសមស្របសម្រាប់តំបន់ព្យាបាលនីមួយៗ។ បច្ចេកទេសចាក់ខ្លាញ់លើមុខ និងដងខ្លួនមានភាពខុសគ្នាយ៉ាងសំខាន់ក្នុងវិធីចាក់ ជម្រៅ និងបរិមាណខ្លាញ់ដែលត្រូវចែកចាយ។

 

ដើម្បីធានាបាននូវការចែកចាយជាតិខ្លាញ់បានស្មើគ្នា បង្កើតរូបរាងបានធម្មជាតិ និងបង្កើនអត្រារស់រានកោសិកាខ្លាញ់ វេជ្ជបណ្ឌិតត្រូវយល់អំពីរចនាសម្ព័ន្ធកាយវិភាគសាស្ត្រនៃតំបន់នីមួយៗ សមត្ថភាពក្នុងការផ្គត់ផ្គង់ឈាម និងបច្ចេកទេសចាក់ថ្នាំយ៉ាងច្បាស់លាស់។ នេះគឺជាដំណាក់កាលដែលកំណត់លទ្ធផលសោភ័ណភាពចុងក្រោយ និងទាមទារជំនាញខ្ពស់ ក៏ដូចជាបទពិសោធន៍ព្យាបាលរបស់គ្រូពេទ្យវះកាត់។

 

ក្នុងករណីខ្លះ វេជ្ជបណ្ឌិតអាចផ្សំបញ្ចូលគ្នានូវការចាក់ប្លាស្មាដែលសំបូរទៅដោយប្លាកែត (PRP) និងសារធាតុ fibrin (PRF) ដើម្បីបង្កើនអត្រារស់រាននៃកោសិកាខ្លាញ់ និងកែលម្អគុណភាពនៃស្បែកនៅក្នុងតំបន់ព្យាបាល។

 

ការថែទាំក្រោយការវះកាត់ និងការជាសះស្បើយឡើងវិញ

 

ដើម្បីទទួលនៅបានលទ្ធផលល្អបំផុត អតិថិជនត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតអំពីរបបអាហារ របៀបរស់នៅ និងមកពិនិត្យតាមដានតាមការណាត់ជួប ដើម្បីតាមដានដំណើរការជាសះស្បើយឡើងវិញ។

 

បន្ទាប់ពីការវះកាត់រួច តំបន់ព្យាបាលអាចមានការហើម និងស្នាមជាំបន្តិច។ រោគសញ្ញាទាំងនេះជាធម្មតាស្រកក្នុងប៉ុន្មានថ្ងៃដំបូង ហើយបាត់ទាំងស្រុងបន្ទាប់ពី ៤-៦ សប្តាហ៍។ បង់រុំនឹងត្រូវបានរុំនៅលើកន្លែងចាក់ខ្លាញ់ ដើម្បីលំនឹងស្រទាប់ខ្លាញ់ និងជំនួយដល់ការបង្កើតសរសៃឈាមថ្មី។ អតិថិជនអាចអនុវត្តការស្អំត្រជាក់ (មិនមែនស្អំទឹកកក) ក្នុងរយៈពេល ៤៨ ម៉ោងដំបូង ដើម្បីកាត់បន្ថយការហើម និងមិនស្រួល - ចំណាំថាសីតុណ្ហភាពទាបពេកអាចប៉ះពាល់ដល់លទ្ធភាពរស់រាននៃកោសិកាខ្លាញ់។

 

ក្នុងករណីដែលអតិថិជនចង់ចាក់ខ្លាញ់បន្ថែម ដើម្បីសទទួលបានបរិមាណដែលចង់បាន គឺត្រូវរង់ចាំរយៈពេល ៦-១២ ខែដើម្បីឱ្យស្រទាប់ខ្លាញ់ដែលចាក់ចូលមានស្ថេរភាពទាំងស្រុង មុនពេលអនុវត្តម្តងទៀត។

 

* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ