ទម្រង់ត្រចៀកបើកធំគឺជាអ្វី?
ត្រចៀកបើកធំ គឺជាលក្ខខណ្ឌមួយដែលកែមត្រចៀកត្រូវបើកធំទៅចំហៀង និងខាងមុខ ដែលធ្វើឲ្យកែមត្រចៀកអាចមើលឃើញយ៉ាងច្បាស់នៅពេលមើលពីខាងមុខ។ តាមវិទ្យាសាស្រ្ត ត្រចៀកដែលបើកធំត្រូវបានកំណត់នៅពេលដែលចម្ងាយរវាងកែមត្រចៀក និងឆ្អឹង ឆ្អឹងពយនៅខាងក្រោយគុម្ពត្រចៀកលើសពី 2cm។ នេះជះឥទ្ធិពលអវិជ្ជមានដល់សោភ័ណភាព ហើយនៅក្នុងសរីរវិទ្យាត្រូវបានចាត់ទុកថាជាទម្រង់ត្រចៀកដែលមិនសំណាងក្នុងន័យហុងស៊ុយ។

ការក្លែងធ្វើមុន និងក្រោយការព្យាបាលកែទម្រង់ត្រចៀកបើកធំ
តើអ្វីបណ្តាលឱ្យមានត្រចៀកបើកធំ?
- នៅក្នុងការស្រាវជ្រាវគ្លីនិក និងការស្ទង់មតិជាក់ស្ដែក មានមូលហេតុចម្បងពីរដែលធ្វើឲ្យត្រចៀកបើកធំ៖
- ការខ្វះការអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍មិនពេញលេញនៃកែមត្រចៀកខាងក្នុងដែលនាំអោយកែមត្រចៀកខាងក្នុងមិនច្បាស់ ឬមិនអាចបង្កើតបាន។
- រណ្តៅត្រចៀកជ្រៅជាងធម្មតា។

កាយវិភាគសាស្ត្រនៃត្រចៀក
ទោះជាយ៉ាងណាក៏ដោយ ការខ្វះការអភិវឌ្ឍន៍នៃកែមត្រចៀកខាងក្នុងគឺជាមូលហេតុចម្បងក្នុង 70% នៃករណីជាក់ស្ដែង ដូច្នេះក្នុងការអនុវត្ត ការព្យាបាលភាគច្រើនផ្តោតលើការបង្កើត ឬបញ្ជាក់វណ្ឌវង្កនៃកែមត្រចៀកខាងក្នុង។

ការប្រៀបធៀបរវាងទម្រង់ត្រចៀកបើកធំ និងទម្រង់ត្រចៀកធម្មតា។
ការកំណាត់អោយ?
ការវះកាត់នេះគឺស័ក្តិសមសម្រាប់អតិថិជនដែលចង់ផ្លាស់ប្តូររូបរាងត្រចៀករបស់ខ្លួន ភាគច្រើនរួមទាំងអតិថិជនដែលមានត្រចៀកបើកធំពីកំណើត ដែលចង់កែលម្អទម្រង់មុខរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់នេះមិនត្រូវបានណែនាំសម្រាប់ក្មេងអាយុក្រោម 15 ឆ្នាំនោះទេ ដោយសារតែត្រចៀកមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញ។ ហើយដូចជាអ្នកជំងឺមួយចំនួនដែលមានជំងឺដែលអាចប៉ះពាល់ដល់ដំណើរការជាសះស្បើយឡើងវិញ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។


ការប្រៀបធៀបរវាងទម្រង់ត្រចៀកបើកធំ និងទម្រង់ត្រចៀកធម្មតា។
តើការវះកាត់ត្រចៀកមានអត្ថប្រយោជន៍អ្វីខ្លះ?
ការវះកាត់កែត្រចៀកបើកធំ កែទម្រង់ត្រចៀកជួយបង្កើតត្រចៀកមួយគូដែលមានតុល្យភាព និងស៊ុសង្វាក់គ្នាជាមួយនឹងមុខ ដែលរួមចំណែកដល់ការកែលម្អរូបរាងរបស់អតិថិជន។ ក្នុងករណីភាគច្រើន ក្នុងរយៈពេលវែង ការពេញចិត្តជាមួយនឹងរូបរាងដែលប្រសើរឡើង និងការបង្កើនទំនុកចិត្តនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពផ្លូវចិត្តរបស់អតិថិជន។
វិធីសាស្រ្តព្យាបាលទម្រង់ត្រចៀកបើកធំ | កែទម្រង់ត្រចៀករួមមានៈ
មានវិធីជាច្រើនក្នុងការកែទម្រង់ត្រចៀក រួមវិធីសំខាន់បីយ៉ាង៖
1. បង្កើតផ្នត់កែមខាងក្នុងតរបស់ត្រចៀក ដោយការដេរនៅខាងក្រោយត្រចៀក៖ វេជ្ជបណ្ឌិតនឹងប្រើចេសដេរដើម្បីបង្កើតផ្នត់កែមធម្មជាតិសម្រាប់ត្រចៀក។ នេះគឺជាវិធីសាស្ត្រងាយស្រួលបំផុតក្នុងការអនុវត្ត ហើយពេលវេលានៃការជាសះស្បើយឡើងវិញគឺលឿនគួរសម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពប្រហែលជាមិនស្ថិតស្ថេរយូរទេ ពីព្រោះថ្នេរដេរអាចធូររលុងតាមពេលវេលា ដែលអាចនាំឱ្យត្រចៀកត្រឡប់ទៅទម្រង់ដើមឡើងវិញ និងតម្រូវឱ្យមានការវះកាត់កែឡើងវិញ។
2. វិធីសាស្ត្រកែទម្រង់បែបបុរាណ៖ ស្នាមវះតូចមួយត្រូវបានវះនៅខាងក្រោយត្រចៀក ក្នុងទិសដៅទល់មុខនឹងកែមខាងក្នុងត្រចៀក។ តាមរយៈស្នាមវះនេះ គ្រូពេទ្យនឹងយកឆ្អឹងខ្ចី ស្បែក និងជាលិកាត្រចៀកដែលលើសចេញ ដើម្បីបង្រួមត្រចៀក រួចដេរស្នាមវះវិញ។
3. វិធីសាស្រ្តនៃការដាក់ស៊ុមរាងរួមជាមួយនឹងការវះកាត់កែរណ្ដៅត្រចៀក៖ ស្រដៀងគ្នាទៅនឹងវិធីសាស្ត្រខាងលើ វេជ្ជបណ្ឌិតនឹងកាត់ផ្នែកមួយនៃឆ្អឹងខ្ចី និងជាលិកាលើសនៅក្នុងតំបន់រណ្ដៅត្រចៀក រួមផ្សំជាមួយនឹងវិធីសាស្រ្តនៃការដាក់ស៊ុមរាងស្តង់ដារ។

វិធីសាស្រ្តនៃការព្យាបាល
ដំណើរការព្យាបាលតាមស្តង់ដារ និងការរៀបចំមុនពេលវះកាត់
ដំបូង វេជ្ជបណ្ឌិតនឹងពិនិត្យស្ថានភាពរបស់អតិថិជន និងឆែកមើលឯកសា។ ការធ្វើតេស្តសុខភាពទូទៅ និងការធ្វើតេស្តនឹងត្រូវបានអនុវត្ត។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងសួរអំពីបំណងប្រាថ្នារបស់អតិថិជន និងផ្តល់ផែនការព្យាបាល ក៏ដូចជាផ្តល់ការណែនាំអំពីការរៀបចំមុនពេលវះកាត់។ អតិថិជនអាចត្រូវបាននែណាំឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការប្រើថ្នាំប្រឆាំងនឹងការកកឈាម ឬថ្នាំមួយចំនួនដែលប៉ះពាល់ដល់ការជាសះស្បើយក្នុងអំឡុងពេលនេះ។
នីតិវិធីវះកាត់រួមមានការប្រើថ្នាំសន្លប់ ឬការប្រើថ្នាំសណ្ដំ និងអនុវត្តវិធីសាស្រ្តដែលបានផ្តល់ឱ្យក្នុងផែនការព្យាបាល។ ស្នាមវះនឹងត្រូវបានដេរដោយចេស និងបង់រុំវេជ្ជសាស្ត្រ។
ការថែទាំក្រោយការវះកាត់ និងការជាសះស្បើយឡើងវិញ
អតិថិជននឹងឆ្លងកាត់ដំណាក់កាលជាច្រើននៃការជាសះស្បើយ។ ក្នុងរយៈពេលពីរបីថ្ងៃដំបូងបន្ទាប់ពីការវះកាត់រួច កន្លែងដែលត្រូវបានព្យាបាលជាធម្មតានឹងហើមបន្តិច និងមានស្នាមជាំ ប៉ុន្តែវានឹងថយចុះបន្តិចម្តងៗបន្ទាប់ពីពីរសប្តាហ៍។ ចេសដេរនឹងត្រូវបានកាត់ចេញក្រោយរយៈពេល ១០ ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យដំណើរការជាសះស្បើយឡើងវិញមានប្រសិទ្ធភាព និងរហ័សបានល្អបំផុត គឺត្រូវអនុវត្តតាមការណែនាំអំពីការថែទាំក្រោយការវះកាត់របស់វេជ្ជបណ្ឌិតរបស់អ្នក រួមមានៈ
- អនុវត្តតាមដំណើរការអនាម័យមុខរបួស។
- ជៀសវាងប៉ះ ឬប៉ះពាល់មុខរបួសវះកាត់។ ជៀសវាងការពាក់វ៉ែនតា កាស និងវត្ថុផ្សេងទៀតដែលអាចប៉ះពាល់ដល់ត្រចៀកក្នុងអំឡុងពេលនេះ។
- ដើម្បីរក្សាស្លាកស្នាមឱ្យស្រស់ស្អាត ជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ពេលចេញទៅក្រៅ ត្រូវពាក់ឧបករណ៍ការពារ។
- មិនធ្វើលំហាត់ប្រាណខ្លាំង ឬលើករបស់ធ្ងន់ៗក្នុងអំឡុងពេលនេះ។
ហានិភ័យ
ការវះកាត់កែទម្រង់ត្រចៀកជាទូទៅមានសុវត្ថិភាព ប៉ុន្តែផលវិបាកអាចកើតមាន ប្រសិនបើមិនបានអនុវត្តដោយប្រុងប្រយ័ត្ន៖
- ផលវិបាកនៃការវះកាត់ទូទៅដូចជាការហូរឈាម និងការឆ្លងមេរោគ។
- អារម្មណ៍មិនស្រួល ឬបាត់បង់អារម្មណ៍ក្នុងត្រចៀក (កម្រមាន)។
- លទ្ធផលដែលមិនចង់បាន។
ហានិភ័យខាងលើគឺភាគច្រើនដោយសារតែភាពស្មុគស្មាញនៃតំបន់ត្រចៀកដែលវះកាត់ ដោយសារការកែទម្រង់ត្រូវបានអនុវត្តលើតំបន់ស្បែកស្តើងដែលមានដង់ស៊ីតេខ្ពស់នៃសរសៃប្រសាទ និងសរសៃឈាម។ ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាហានិភ័យដែលអាចជៀសបានទាំងអស់ ប្រសិនបើការវះកាត់ត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងមន្ទីរពេទ្យដែលមានឧបករណ៍ពេញលេញ ដើម្បីគ្រប់ជំហាននៃការវះកាត់អនុវត្តបានល្អបំផុត។
* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។