វះកាត់បង្រួមបបូរទ្វារមាស (LABIAPLASTY) នៅបានហៅថាជាការកែសម្ផស្សប្រដាប់ភេទស្ត្រី
1. ការណែនាំ
វះកាត់បង្រួមបបូរទ្វារមាស (labiaplasty) កំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងការវះកាត់កែសម្ផស្សនៃតំបន់ប្រដាប់ភេទ។ វាមិនត្រឹមតែនាំមកនូវរូបរាងដែលស៊ីសង្វាក់គ្នា និងមានតុល្យភាពប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនអារម្មណ៍ស្រួល និងទំនុកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃ និងជីវិតផ្លូវភេទផងដែរ។
ការក្លែងធ្វើ3D នៃការបង្រួមបបូរតូចទ្វារមាស

2. តើបបូរទ្វារមាសគឺជាអ្វី ហើយហេតុអ្វីបានជាត្រូវកាត់បង្រួម?
- បបូរធំទ្វាមាស (Labia majora)៖ ផ្នត់ស្បែកខាងក្រៅ រោមប្រដាប់ភេទ ដែលមានទួនាទីការពារប្រដាប់ភេទខាងក្រៅ។
- បបូរតូចទ្វាមាស (Labia minora)៖ ផ្នត់ស្បែកស្តើងខាងក្នុង គ្មានរោម ការពាររន្ធនោម និងរន្ធទ្វារមាស។
នៅពេលដែលបបូរតូចទ្វាមាសត្រូវកើតរីក មិនមានតុល្យភាព ឬយារធ្លាក់ អ្នកជំងឺអាចជួបប្រទះបញ្ហាដូចជា:
- កកិត ឈឺចាប់ពេលហាត់ប្រាណ ជិះកង់ អង្គុយយូរ ឬក្នុងការរួមភេទ។
- ពិបាកក្នុងការសម្អាត បង្កើនហានិភ័យនៃការឆ្លងមេរោគប្រដាប់ភេទ។
- បាត់បង់ទំនុកចិត្ត ខ្មាស់អៀន ប៉ះពាល់ដល់គុណភាពនៃជីវិតផ្លូវភេទ និងសុភមង្គលគ្រួសារ។
3. ការកំណត់ឱ្យសម្រាប់ការវះកាត់។
វះកាត់បង្រួមបបូរតូចទ្វារមាស ធម្មតាត្រូវបានកំណត់ឱ្យសម្រាប់៖
1. បញ្ហាមុខងារ
- បបូរតូចវែងពេក យារធ្លាក់ បណ្តាលឱ្យកកិត ឈឺចាប់អំឡុងពេលធ្វើចលនា ឬការរួមភេទ។
- ភាពលំបាកក្នុងអនាម័យ ការឆ្លងមេរោគទ្វារមាស និងផ្លូវបង្ហូរនោមដែលកើតឡើងទៅវិញទៅមក។
2. បញ្ហាសោភ័ណភាព
- មិនមានតុលុ្យភាពរវាងបបូរទ្វារមាសទាំងសងខាង (បបូរតូច ឬ បបូរធំ) ។
- ចង់កែលម្អរូបរាងដើម្បីបង្កើនទំនុកចិត្តពេលស្លៀកប៊ីគីនី ខោអៅទ្រនាប់តឹង។
3. បង្កើតរូបរាងឡើងវិញរួមផ្សំ
រួមផ្សំជាមួយនឹងនីតិវិធីដូចជា ការចាក់ខ្លាញ់បំពេញ និងបង្កើតពណ៌ផ្កាឈូកបបូរទ្វាមាស ដេរបង្រួមទ្វារមាស ធ្វើឱ្យចន្លោះទ្វារធំនិងរន្ធយោនីក្មេងវ័យឡើងវិញ ដើម្បីទទួលបានលទ្ធផលទាំងស្រុង។
4. នីតិវិធីអនុវត្ត
4.1 ការពិនិត្យ និងប្រឹក្សាយោបល់
- វាយតម្លៃស្ថានភាពកាយវិភាគសាស្ត្រ៖ វាស់ប្រវែង កម្រាស់ ស៊ីមេទ្រីទាំងសងខាង។
- ស្តាប់បំណងប្រាថ្នា និងការរំពឹងទុកអំពីទំហំ និងរូបរាងរបស់អតិថិជន។
- ពន្យល់យ៉ាងច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិ ហានិភ័យ និងការថែទាំក្រោយការវះកាត់។
4.2 ការរៀបចំមុនពេលវះកាត់
- ការធ្វើតេស្តមុនការវះកាត់៖ តេស្ដរាប់ចំនួនកោសិកាឈាម តេស្ដការកកឈាម ការធ្វើតេស្តរោគស្ត្រី។
4.3 បច្ចេកទេសវះកាត់
1. វិធីសាស្ត្រកាត់គែម (Trim method)៖
- បច្ចេកទេសនេះត្រូវបានអនុវត្តនៅពេលដែលអតិថិជនចង់ឱ្យបបូរតូចទ្វារមាសនៅជិតបំផុត ប៉ន្តែជុំវិញនៃបបូរតូចទ្វារមាសអាច នឹងកាត់បន្ថយអារម្មណ៍ជាងបច្ចេកទេសកាត់តាមរាងត្រីកោណ។
- ជាលិកាលើសត្រូវបានកាត់ចេញតាមគែមនៃបបូរតូចទ្វារមាស។
- ថ្នេរដេរស្អាតជាមួយនឹងចេសដែលអាចរលាយ បង្កើតគែមយ៉ាងស្អាត។

2. វិធីសាស្ត្រកាត់ត្រីកោណ (Wedge method)៖
- បច្ចេកទេសនេះត្រូវបានអនុវត្តនៅពេលដែលអតិថិជនចង់រក្សាផ្នែកមួយចំនួននៃបបូរតូចទ្វាររមាស ដើម្បីរក្សាអារម្មណ៍ពេញលេញនៃបបូរតូចទ្វារមាស។
- កាត់ជាលិកាតាមបន្ទាត់រាងត្រីកោណនៅកណ្ដាល់បបូរតូចទ្វារមាស ដោយរក្សាគែមធម្មជាតិឱ្យនៅដដែល។
- ដេរច្រើនស្រទាប់ ដើម្បីបង្កើតឡើងវិញនូវភាពក្រាស់ និងស្នាមជ្រួញតាមធម្មជាតិ។
ដូច្នេះ អាស្រ័យលើការចង់បានរបស់អតិថិជនម្នាក់ៗ វេជ្ជបណ្ឌិតនឹងអនុវត្តបច្ចេកទេសផ្សេងគ្នាតាមបំណងប្រាថ្នារបស់អតិថិជន។

4.4 ការថែទាំក្រោយការវះកាត់
- ប្តូរបង់រុំ 1-2 ដង/ថ្ងៃ តាមការណែនាំ។
- លេបថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអង់ទីប៊ីយោទិច ដើម្បីការពារការឆ្លងមេរោគរយៈពេល 05 ថ្ងៃ។
- អាចស្អំទឹកកករយៈពេល 20 នាទីច្រើនដងក្នុងរយៈពេល 48 ម៉ោងដំបូង ដើម្បីកាត់បន្ថយការហើម។
- ជៀសវាងការរួមភេទ ហែលទឹក ឬជិះកង់យ៉ាងហោចណាស់ 2-3 សប្តាហ៍។
5. លទ្ធផល និងពេលវេលានៃការជាសះស្បើយឡើងវិញ
- ការឈឺចាប់ និងហើម៖ ធ្ងន់បំផុតក្នុងរយៈពេល 2-3 ថ្ងៃ ថយចុះបន្តិចម្តងៗក្នុងរយៈពេល 1-2 សប្តាហ៍។
- ស្លាកស្នាមស្អាត៖ ស្ទើរតែបាត់បន្តិចម្តងៗ ហើយមិនបន្សល់ទុកនូវស្នាមផត ឬស្នាមអាក្រក់ឡើយ។
- ត្រឡប់ទៅសកម្មភាពធម្មតាវិញ៖ ជៀសវាងរត់ និងការងារធ្ងន់ក្នុងរយៈពេល 2 សប្តាហ៍ដំបូង។ អាចរួមភេទបានបន្ទាប់ពី 2-3 សប្តាហ៍។
- លទ្ធផលចុងក្រោយ៖ បន្ទាត់គែមស្មើស្អាត មានអារម្មណ៍ស្រួលពេលស្លៀកប៊ីគីនី មានទំនុកចិត្តជាមួយស្វាមីរបស់អ្នកក្នុងពេលរួមភេទ។
6. ហានិភ័យ និងការការពារ
ទោះបីជាកម្រមានក៏ដោយ ផលវិបាកអាចនឹងកើតមាន៖
- ការឆ្លងមេរោគ ការហូរឈាមយូរ៖ អនុវត្តតាមអនាម័យ ប្រើថ្នាំអង់ទីប៊ីយោទិចតាមវេជ្ជបញ្ជា។
- ស្លាកស្នាមសរសៃរឹង៖ ជ្រើសរើសបច្ចេកទេសដេរត្រូវស្រទាប់ សម្ភារៈដេរល្អ។
- មិនមានតុល្យភាព ឬកាត់ច្រើនពេក/នៅម្ខាង៖ អ្វីដែលសំខាន់បំផុតគឺជាជំនាញរបស់គ្រូពេទ្យវះកាត់។
- កាត់បន្ថយហានិភ័យដោយជ្រើសរើសអ្នកគ្រូពេទ្យដែលមានបទពិសោធន៍ និងនីតិវិធីបន្ទាប់ពីការវះកាត់ដ៏តឹងរឹង។
7. ហេតុអ្វីត្រូវជ្រើសរើសកន្លែងកែសម្ផស្សល្បីឈ្មោះ?
1. វេជ្ជបណ្ឌិតដែលមានបទពិសោធន៍ខ្ពស់។
2. ឧបករណ៍ទំនើប
- បន្ទប់វះកាត់គ្នានមេរោគ ប្រដាប់ដុតអគ្គិសនី ឧបករណ៍វះកាត់ និងដេរយ៉ាងជាក់លាក់។
3. នីតិវិធីស្តង់ដារវេជ្ជសាស្រ្ត
- ការធ្វើតេស្តមុនពេលវះកាត់គ្រប់គ្រាន់ ការវាយតម្លៃហានិភ័យ ការគ្រប់គ្រងថ្នាំអង់ទីប៊ីយោទិច និងការបន្ថយការឈឺចាប់តាមបែបវិទ្យាសាស្ត្រ។
4. សុវត្ថិភាពព័ត៌មាន
- ប្តេជ្ញារក្សាព័ត៌មានសម្ងាត់ បង្កើតកន្លែងសុវត្ថិភាពសម្រាប់អតិថិជន។
8. សេចក្តីសន្និដ្ឋាន
ការវះកាត់បង្រួមបបូរទ្វារមាសមិនត្រឹមតែជាដំណោះស្រាយកែសម្ផស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍មុខងារ សុខភាព និងផ្លូវចិត្តដល់ស្ត្រីផងដែរ។ ការជ្រើសរើសវេជ្ជបណ្ឌិតល្អ កន្លែងវះកាត់ដែលមានកេរ្តិ៍ឈ្មោះ និងធ្វើតាមការណែនាំអំពីការថែទាំក្រោយការវះកាត់ត្រឹមត្រូវ គឺជាគន្លឹះក្នុងការទទួលបានលទ្ធផលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងយូរអង្វែង។
សូមទាក់ទងមកមន្ទីរពេទ្យកែសម្ផស្ស Viet My ដើម្បីទទួលបានការប្រឹក្សា និងទទួលបានបទពិសោធន៍សេវាកម្មវះកាត់កែសម្ផស្សប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារបំផុតតាមវេជ្ជសាស្ត្រ។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។