ការថែទាំក្រោយការវះកាត់
ការវះកាត់ត្របកភ្នែកបច្ចុប្បន្នត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏ល្អបំផុតដើម្បីជៀសវាងគុណវិបត្តិនៃត្របកភ្នែកមួយជាន់ដែលមិនមានភាពទាក់ទាញ និងជួយឱ្យអ្នកមានត្របកភ្នែកដ៏ស្រស់ស្អាត និងសិចស៊ីទាក់ទាញអ្នកមើល។ ប៉ន្តែដូចជាបច្ចេកទេសកែសម្ផស្សផ្សេងៗទៀត ការហើមនិងការឈឺចាប់គឺអាចនឹងមិនជៀសបាននោះទេ។
ដូច្នេះហើយ ការថែទាំត្របកភ្នែកក្រោយការវះកាត់ គឺជាកត្តាដ៏សំខាន់បំផុត ការថែទាំត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ជួយឱ្យត្របកភ្នែក ក៏ដូចជាមុខរបួសនឹងឆាប់ជាសះស្បើយ។
ចាំបាច់ក្នុងការអនុលោមតាមតម្រូវការ និងរបៀបនៃការថែទាំត្របកភ្នែកក្រោយការវះកាត់របស់វេជ្ជបណ្ឌិត។


Lily Luta មុន និងក្រោយការវះកាត់កាត់ត្រកភ្នែក។
ស្អំទឹកកកបន្ទាប់ពីកាត់ត្របកភ្នែក

ការកាត់ត្របកភ្នែកគឺជាបច្ចេកទេសដ៏ងាយស្រួលមួយ ប៉ុន្តែដូចវិធីសាស្រ្តផ្សេងទៀតដែរ វានឹងមានការហើមនិងឈឺចាប់បន្ទាប់ពីការវះកាត់។ អ្នកគួរតែយកទឹកកកដាក់ក្នុងថង់ស្អំ ឬកន្សែងតូចដើម្បីស្អំលើមុខរបួសឱ្យបានទៀងទាត់និងជាប្រចាំ ដើម្បីជួយបន្ថយការហើម និងការឈឺចាប់បានយ៉ាងឆាប់រហ័ស និងធ្វើឱ្យមុខរបួសបានធូរស្រាល។ យើងគួរស្អំទឹកកករយៈពេល ២ ទៅ ៣ ថ្ងៃដំបូងបន្ទាប់ពីវះកាត់ ដើម្បីកាត់បន្ថយការហើមត្របកភ្នែក យើងគួរយកទឹកកកដាក់ក្នុងកន្សែងដើម្បីស្អំថ្នមៗ ជៀសវាងកុំឲ្យទឹកកកប៉ះដោយផ្ទាល់លើត្របកភ្នែក។
របបអាហារត្រឹមត្រូវ។
- បន្តាប់ពីកាត់ត្របកភ្នែករួច មិនគួរញ៉ាំអាហារហឹរ ឬក្តៅ ដែលអាចធ្វើឲ្យទឹកភ្នែកហូរនៅពេលដែលប៉ះអាហារហឹរឬក្តៅៗ។ ហាមញ៉ាំសាច់គោ សាច់មាន់ អង្ករដំណើប គ្រឿងសមុទ្រ ឬត្រកួន ព្រោះវានឹងធ្វើឱ្យបន្សល់ទុកស្លាកស្នាមមិនល្អ ជៀសវាងពិសារភេសជ្ជៈដូចជាទឹកដូង ត្រចៀកក្រាញ់ ព្រោះវាអាចធ្វើឱ្យមានការងាយស្រួលហូរឈាម។
- អ្នកគួរតែញ៉ាំបបរជាមួយនិងសាច់ចិញ្ច្រាំ ការ៉ុត និងបន្លែបន្ទាប់ពីវះកាត់ ញ៉ាំបន្លែបៃតង និងផ្លែឈើឲ្យបានច្រើន ញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំបន្ថែមទឹកដោះគោ និងទឹកផ្លែឈើ។

របៀបធ្វើការនិងសម្រាក
ជៀសវាងការប៉ះពាល់នឹងអេក្រង់ទូរទស្សន៍ កុំព្យូទ័រ ការអានកាសែត និងសៀវភៅ ២ សប្តាហ៍បន្ទាប់ពីវះកាត់ អ្នកគួរតែឆាប់គេងមុនម៉ោង១០យប់ ដើម្បីធានាបាននូវសុខភាពល្អ។ ជៀសវាងការងារធ្ងន់ដែលប៉ះពាល់ដល់ភ្នែក និងចក្ខុវិស័យ។
ការថែទាំផ្សេងទៀត
- លេបថ្នាំអង់ទីប៊ីយោទិចតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
- ពេលចេញទៅក្រៅ ជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ពាក់វ៉ែនតាការពារភ្នែក និងចក្ខុវិស័យ។ ជៀសេវាងការត្រដុសភ្នែករបស់អ្នក ជៀសវាងកន្លែងដែលធូលី និងផ្សែងដែលប៉ះពាល់ដល់ភ្នែករបស់អ្នក មិនជក់បារី ឬចូលទៅជិតអ្នកដែលជក់បារី។
- ហាមតុបតែងត្របកភ្នែកពេលភ្នែកមិនទាន់ជាសះស្បើយ អាចតុបតែងត្របកភ្នែកបន្ទាប់ពីភ្នែកអ្នកបានជាសះស្បើយ ហើយត្របកភ្នែកបានជាសះបានយ៉ាងហោចណាស់២ខែ។
ពីនិត្យឡើងវិញបន្ទាប់ពីការកាត់ត្របកភ្នែក
បន្ទាប់ពីវះកាត់ត្របកភ្នែកប្រហែល ១ខែ យើងគួរតែទៅកន្លែងកែសម្ផស្ស ដើម្បីពិនិត្យម្តងទៀតពីគ្រូពេទ្យ។
* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។