ការថែទាំបន្ទាប់ពីការវះកាត់ត្របកភ្នែក

ការថែទាំក្រោយការវះកាត់

 

ការវះកាត់ត្របកភ្នែកបច្ចុប្បន្នត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏ល្អបំផុតដើម្បីជៀសវាងគុណវិបត្តិនៃត្របកភ្នែកមួយជាន់ដែលមិនមានភាពទាក់ទាញ និងជួយឱ្យអ្នកមានត្របកភ្នែកដ៏ស្រស់ស្អាត និងសិចស៊ីទាក់ទាញអ្នកមើល។ ប៉ន្តែដូចជាបច្ចេកទេសកែសម្ផស្សផ្សេងៗទៀត ការហើមនិងការឈឺចាប់គឺអាចនឹងមិនជៀសបាននោះទេ។

 

ដូច្នេះហើយ ការថែទាំត្របកភ្នែកក្រោយការវះកាត់ គឺជាកត្តាដ៏សំខាន់បំផុត ការថែទាំត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ជួយឱ្យត្របកភ្នែក ក៏ដូចជាមុខរបួសនឹងឆាប់ជាសះស្បើយ។

 

ចាំបាច់ក្នុងការអនុលោមតាមតម្រូវការ និងរបៀបនៃការថែទាំត្របកភ្នែកក្រោយការវះកាត់របស់វេជ្ជបណ្ឌិត។

 

 

nâng mũi s line

 

lily luta nâng mũi

 

Lily Luta មុន​ និងក្រោយការវះកាត់កាត់ត្រកភ្នែក។

 

ស្អំទឹកកកបន្ទាប់ពីកាត់ត្របកភ្នែក

 

 

ការកាត់ត្របកភ្នែកគឺជាបច្ចេកទេសដ៏ងាយស្រួលមួយ ប៉ុន្តែដូចវិធីសាស្រ្តផ្សេងទៀតដែរ វានឹងមានការហើមនិងឈឺចាប់បន្ទាប់ពីការវះកាត់។ អ្នកគួរតែយកទឹកកកដាក់ក្នុងថង់ស្អំ ឬកន្សែងតូចដើម្បីស្អំលើមុខរបួសឱ្យបានទៀងទាត់និងជាប្រចាំ ដើម្បីជួយបន្ថយការហើម និងការឈឺចាប់បានយ៉ាងឆាប់រហ័ស និងធ្វើឱ្យមុខរបួសបានធូរស្រាល។ យើង​គួរ​ស្អំទឹកកក​រយៈពេល ២ ទៅ ៣ ថ្ងៃ​ដំបូង​បន្ទាប់ពីវះកាត់ ដើម្បី​កាត់បន្ថយ​ការ​ហើម​ត្របកភ្នែក យើង​គួរ​យក​ទឹកកកដាក់ក្នុង​កន្សែង​ដើម្បីស្អំ​ថ្នមៗ ជៀសវាង​កុំ​ឲ្យ​ទឹកកក​ប៉ះដោយផ្ទាល់លើ​ត្របកភ្នែក​។

 

របបអាហារត្រឹមត្រូវ។

 

- បន្តាប់ពីកាត់ត្របកភ្នែករួច មិនគួរញ៉ាំអាហារហឹរ ឬក្តៅ ដែលអាចធ្វើឲ្យទឹកភ្នែកហូរនៅពេលដែលប៉ះអាហារហឹរឬក្តៅៗ។ ហាមញ៉ាំសាច់គោ សាច់មាន់ អង្ករដំណើប គ្រឿងសមុទ្រ ឬត្រកួន ព្រោះវានឹងធ្វើឱ្យបន្សល់ទុកស្លាកស្នាមមិនល្អ ជៀសវាងពិសារភេសជ្ជៈដូចជាទឹកដូង ត្រចៀកក្រាញ់ ព្រោះវាអាចធ្វើឱ្យមានការងាយស្រួលហូរឈាម។

 

- អ្នកគួរតែញ៉ាំបបរជាមួយនិងសាច់ចិញ្ច្រាំ ការ៉ុត និងបន្លែបន្ទាប់ពីវះកាត់ ញ៉ាំបន្លែបៃតង និងផ្លែឈើឲ្យបានច្រើន ញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំបន្ថែមទឹកដោះគោ និងទឹកផ្លែឈើ។

 

 

របៀបធ្វើការនិងសម្រាក

 

ជៀសវាងការប៉ះពាល់នឹងអេក្រង់ទូរទស្សន៍ កុំព្យូទ័រ ការអានកាសែត និងសៀវភៅ ២ សប្តាហ៍បន្ទាប់ពីវះកាត់ អ្នកគួរតែឆាប់គេងមុនម៉ោង១០យប់ ដើម្បីធានាបាននូវសុខភាពល្អ។​​ ជៀសវាងការងារធ្ងន់ដែលប៉ះពាល់ដល់ភ្នែក និងចក្ខុវិស័យ។

 

ការថែទាំផ្សេងទៀត

 

- លេបថ្នាំអង់ទីប៊ីយោទិចតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

 

- ពេលចេញទៅក្រៅ ជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ពាក់វ៉ែនតាការពារភ្នែក និងចក្ខុវិស័យ។ ជៀសេវាងការត្រដុសភ្នែករបស់អ្នក ជៀសវាងកន្លែងដែលធូលី និងផ្សែងដែលប៉ះពាល់ដល់ភ្នែករបស់អ្នក មិនជក់បារី ឬចូលទៅជិតអ្នកដែលជក់បារី។​

 

- ហាម​តុបតែងត្របក​ភ្នែក​ពេល​ភ្នែក​មិន​ទាន់​ជា​សះស្បើយ អាចតុបតែងត្របកភ្នែក​បន្ទាប់​ពី​ភ្នែក​អ្នក​បាន​ជា​សះស្បើយ ហើយ​ត្របកភ្នែកបានជាសះ​បាន​យ៉ាង​ហោច​ណាស់​២​ខែ។​

 

ពីនិត្យឡើងវិញបន្ទាប់ពីការកាត់ត្របកភ្នែក

 

បន្ទាប់ពីវះកាត់ត្របកភ្នែកប្រហែល ១ខែ យើងគួរតែទៅកន្លែងកែសម្ផស្ស ដើម្បីពិនិត្យម្តងទៀតពីគ្រូពេទ្យ។ 

 

* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

សំណួរ​ដែលគេ​ច្រើន​សួរ

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ