តើ​ការ​វះកាត់​ពង្រីក​ដើមទ្រូង​មាន​គ្រោះថ្នាក់ដែរ​ឬ​ទេ?

តើ​​គួរ​វះកាត់​ពង្រីក​ដើមទ្រូងូងដែរឬ​ទេ? តើ​វា​មាន​គ្រោះថ្នាក់​ដែរឬទេ​? តើវាប៉ះពាល់ដល់សុខភាពនៅពេលក្រោយ និងការឲ្យកូនបំបៅទឹកដោះដែរឬទេ?

 

ទាំងនេះជាចម្ងល់របស់អតិថិជនរបស់មន្ទីរពេទ្យកែសម្ផស្ស Viet My ពេលមកប្រឹក្សាអំពីការពង្រីកដើមទ្រូង កែដើមទ្រូង។ ដូច្នេះហើយ មន្ទីរពេទ្យកែសម្ផស្ស Viet My សូមចែករំលែកបទពិសោធន៍ និងយោបល់របស់មន្ទីរពេទ្យ ដើម្បីអាចដោះស្រាយអំពីសំណួរ ការពិបាកៗរបស់ស្ត្រីពេលកែសម្ផស្ស ដោយការវះកាត់កែសម្ផស្សពង្រីកដើមទ្រូង។

 

តើការវះកាត់ពង្រីកដើមទ្រូងគឺជាអ្វី?

 

ពង្រីកដើមទ្រូង គឺជាវិធីសាស្ត្រវះកាត់កែសម្ផស្ស ដែលប៉ះពល់ដោយផ្ទាល់ និងបង្កើនទំហំដើមទ្រូង ដោយការដាក់បញ្ចូលថង់សុដន់។ ជួយឱ្យដើមទ្រូងមូលក្លំ កាន់តែមានតុល្យភាព និងមានភាពស៊ីសង្វាក់គ្នាជាមួយនឹងរាងកាយ បង្កើនវណ្ឌវង្កដ៏មានភាពទាក់ទាញសំរាបនារី។

 

តើគួរវះកាត់ពង្រីកដើមទ្រូងដែរឬទេ?

 

ការ​ពង្រីក​ដើមទ្រូង​គឺ​ជា​រឿងធម្មតា​មួយ ហើយតើគួរធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​ដែរឬទេ។ ក្នុងសម័យទំនើបបច្ចុប្បន្ន ស្ត្រីបានបញ្ជាកបន្តិចម្តងៗនូវតួនាទី និងមុខតំណែងខ្ពស់នៅក្នុងសង្គម ដូច្នេះនៅពេលដែលពួកគេមានរូបរាងកាយល្អឥតខ្ចោះ ពួកគេកាន់តែមានទំនុកចិត្ត និងជោគជ័យក្នុងការងារ និងការទំនាក់ទំនងប្រចាំថ្ងៃជាងផងដែរ។

 

សម្រាប់ស្ត្រីវៀតណាម កម្ពុជា ដើមទ្រូងជាធម្មតាមានទំហំតូច ឬក្រោយពេលសម្រាលកូនរួច ដើមទ្រូងស្ត្រីតែងតែយារធ្លាក់ ឬទៅតាមពេលវេលាក្រោយពេលយុវវ័យ ដើមទ្រូងក៏ថយចុះតិចឬច្រើនដែរនៃការរឹងមាំ ដូច្នេះហើយការកែសម្ផស្សដោយការវះកាត់ពង្រីកដើមទ្រូង គឺដើម្បីទទួលបានភាពជឿជាក់ឡើងវិញ ធ្វើឱ្យក្មេងវ័យឡើងវិញ ទន្ទឹមនឹងនោះជួយឱ្យជីវិតរបស់ស្ត្រីកាន់តែជោគជ័យ និងបង្កើនជាងមុន។

 

តើ​ការ​វះកាត់​ពង្រីក​ដើមទ្រូង​មាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព​ដែរឬទេ​?

 

ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យកែសម្ផស្ស Viet My ចែករំលែកថា ការវះកាត់ពង្រីកដើមទ្រូងមិនមានគ្រោះថ្នាក់អ្វីទេ ប្រសិនបើអ្នកជ្រើសរើសអាស័យដ្ឋានត្រឹមត្រូវសម្រាប់ការពង្រីកដើមទ្រូងប្រកបដោយសុវត្ថិភាព និងកេរ្តិ៍ឈ្មោះ ជាពិសេសមន្ទីរពេទ្យមួយដែលត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលជាមន្ទីរពេទ្យឯកទេសសម្រាប់ការវះកាត់កែសម្ផស្សពង្រីកដើមទ្រូង។

 

ការជ្រើសរើសអាស័យដ្ឋានពង្រីកដើមទ្រូងឱ្យស្រស់ស្អាត និងមានសុវត្ថិភាពគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានតែមន្ទីរពេទ្យដែលបំពេញតាមស្តង់ដារនៃក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចមានវេជ្ជបណ្ឌិតមានបទពិសោធន៍ច្រើន បុគ្គលិកគិលានុបដ្ឋាយិកា និងបច្ចេកទេសថែទាំក្រោយការវះកាត់ប្រកបវិជ្ជាជីវៈ។ ជាពិសេសឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ បំពេញតាមស្តង់ដារតាមមន្ទីរពេទ្យអន្តរជាតិ។

 

នៅមន្ទីរពេទ្យកែសម្ផស្ស Viet My វេជ្ជបណ្ឌិត Chiem Quoc Thai គឺជាគ្រូពេទ្យវះកាត់សំខាន់ ហើយឧបករណ៍ត្រូវបានផ្តល់ពីប្រទេសដែលបច្ចេកវិទ្យាទំនើបទាំងពីរ សម្រាប់ការវះកាត់ពង្រីកដើមទ្រូងគឺសហរដ្ឋអាមេរិក និងកូរ៉េ។ ដូច្នេះសំណួរថាតើការវះកាត់ពង្រីកដើមទ្រូងមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពដែរឬទេ នឹងត្រូវបានដោះស្រាយយ៉ាងម៉ត់ចត់ ដោយកាត់បន្ថយហានិភ័យដល់កម្រិតទាបបំផុត។

 

nâng ngực có nguy hiểm không

 

មានសុវត្ថិភាព និងស្រស់ស្អាតជាមួយនឹងការពង្រីកដើមទ្រូងងដោយអង់ដូស្កូប។

 

ជាមួយនឹងការវះកាត់ពង្រីកដើមទ្រូងដោយអង់ដូស្កូប អ្នកនឹងមានដើមទ្រូងដ៏ស្រស់ស្អាត មានការឈ្លានពានតិចតួច ដូច្នេះវានឹងមិនមានផលវិបាកអ្វីឡើយបន្ទាប់ពីការវះកាត់ពង្រីកដើមទ្រូង។ មានឧបករណ៍សំខាន់ៗចំនួន ២ នៅក្នុងវិធីសាស្ត្រពង្រីកដើមទ្រូងដោយអង់ដូស្កូបនេះ៖ ថង់សុដន់ និងឧបករណ៍អង់ដូស្កូប។

 

ជាមួយនឹងឧបករណ៍អង់ដូស្កូប គ្រូពេទ្យនឹងមិនចាំបាច់ធ្វើការឈ្លានពានច្រើននោះទេ គ្រាន់តែត្រូវការការវះកាត់ស្នាមមួយទំហំប្រហែល 2 ទៅ 3cm ដើម្បីអាចដាក់បញ្ចូលថង់សុដន់បានត្រឹមត្រូវ។

 

អំពីថង់សុដន់ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ពង្រីក​ដើមទ្រូងឱ្យ​ស្រស់​ស្អាត និងមិនប​សុខភាព​រុខភាព​របស់​អតិថិជនផងដែរ។ ដោយសារតែ​ថង់​សុដន់​គ្មាន​គុណភាព​គ្មាន​ប្រភព​ច្បាស់លាស់ អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​បាន​យ៉ាង​ងាយ​ក្រោយ​ការ​វះកាត់ ដូចជាបែកធ្លាយថង់​​សុដន់​ បញ្ហាបង្កកើតស្រទាប់សរសៃគឺមានអត្រា​ខ្ពស់​។

 

តើ​ការ​វះកាត់​ពង្រីក​ដើមទ្រូង​មាន​គ្រោះថ្នាក់​ដល់​ការឲ្យកូន​បំបៅ​ដោះ​ដែរឬ​ទេ?

 

វិធីសាស្ត្រពង្រីកដើមទ្រូងដោយអង់ដូស្កូប ជាមួយនឹងថង់សុដន់ដាក់ក្រោមសាច់ដុំតាមក្លៀក នឹងមិនប៉ះពាល់ដល់ក្រពេញទឹកដោះ ដូច្នេះការវះកាត់ពង្រីកដើមទ្រូងមិនមានគ្រោះថ្នាក់សម្រាប់ម្តាយដែលឲ្យកូនបំបៅទឹកដោះនៅពេលក្រោយនោះទេ។

 

លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

សំណួរ​ដែលគេ​ច្រើន​សួរ

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ